បើតាមអ្នកវិភាគ Brian White របស់ Topeka Capital iPhone តំលៃថោក អាចនឹងផលិតឡើងមាន៥ពណ៌ផ្សេងគ្នា សំរាប់ឲ្យអតិថិជនធ្វើការជ្រើសរើស និងធ្វើការបង្ហាញខ្លួនមុន Version UpgradeiPhone 5S។
នៅក្នុងកំនត់ត្រារបស់បណ្តាអ្នកវិនិយោគិន នៅថ្ងៃទី ៦ ខែមិថុនា អ្នកវិភាគ Brian White បានស្រាវជ្រាវឃើញថា iPhone តំលៃថោក នឹងមានឈ្មោះ “iPhone mini” ហើយនឹងដាក់លក់មាន ៥ពណ៌ផ្សេងគ្នា។ ៤ពណ៌ ក្នុងចំណោម ៥ពណ៌នោះរួមមាន ពណ៌ស ខ្មៅ ផ្កាឈូក និងខៀវ ។

បណ្តាអ្នកវិភាគ ក៏សង្ឃឹមដែរថា ទូរស័ព្ទតំលៃថោកនេះ នឹងដាក់លក់មុនពេល Apple បន្ត UpgradeiPhone ជំនាន់ថ្មី (Version ដែលត្រូវបានដឹងថា នឹងបង្ហាញខ្លួននៅខែកញ្ញា ខាងមុខនេះ ត្រូវតាមកាលវិភាគបង្ហាញផលិតផលថ្មី ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple) ៕
ដោយ៖ សិលាប្រភព៖ Zng