វាពិតជាទង្វើដ៏ឆ្កួតលីលាមួយ ដែលឪពុកម្នាក់ បានអោបកូនស្រីបង្កើតខ្លួនឯង និងបំរុងលោតចុះពីអាគារកំពស់ ៦ជាន់ មកជាមួយខ្លួន។

តាមរយះវីដេអូខ្លីមួយ ដែលគេបានបង្ហោះនៅលើអ៊ីនធឺណេត ឪពុកញៀនថ្នាំម្នាក់ ខណៈថ្នាំញៀនកំពុងធ្វើទុក គ្រប់គ្រងស្មារតីលែងបាន គេក៏បានគិត ចង់លោតពីលើអាគារកំពស់ ៦ជាន់ដោយបានបំរុងគិតអោបយកកូនស្រីម្នាក់ អាយុ ៤ឆ្នាំ លោតចុះមកជាមួយខ្លួនថែមទៀតផង។​

ប៉ុន្តែជាសំណាងល្អ ដែលឪពុកឆ្កួតថ្នាំម្នាក់នេះ បានដាក់កូនស្រីចុះវិញ ហើយលោតចុះពីអាគារតែខ្លួនឯង ធ្វើរបួសជើងធ្ងន់ធ្ងរ។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

ជាការពិតណាស់ គ្រឿងញៀនតែងតែធ្វើមនុស្សខូចសុខភាព វង្វេងវង្វាន់ ឆ្កួតលីលា ធ្វើឲ្យមនុស្សខូចអនាគត។ ដូច្នេះ សូមយុវវ័យ ក៏ដូចជាប្រជាជនទូទៅទាំងអស់គ្នា ចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន៕

ដោយ៖ សិលាវីដេអូ៖ youtube