ក្មេងៗភាគច្រើនតែងតែគិតថា គេនិងទទួលបាន XPod រឺក៏ iPod touch នៅថៃ្ងខូបកំនើតគំរប់អាយុ 10 ឆំា្នរបស់គេប៉ុនែ្ត កេ្មងប្រុស Brennan Daigle បានចូលជាសមាជិកកងទ័ព នៅថៃ្ងខួបកំនើតគំរប់អាយុ10ឆ្នាំរបស់គេទៅវិញ ដែលនេះគឺជាក្តីប្រាថា្នរបស់គេតាំងពីតូចមកមេ្លះ។

តាមប្រភទពត័មានមូយពី Fort Polk Guardian នៅខែតុលា ឆ្នាំ2009 កន្លងទៅនេះ កេ្មងប្រុស Brennan នេះមកពីរ រដ្ឋ Sulphur ប្រទេស Louisiana មានបពា្ហជាមូយរោគសសៃរសាច់ដុំ ដែលសសៃរទាំងនេះ នឹងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ឆ្អឹងរបស់គេ។ លោកគ្រូពេទ្យបាននិយាយប្រាប់ឪពុកម្តាយ Brennan ថា គាត់ប្រឺងប្រែងអស់ពីសម្ថភាពរបស់គាត់ទៅហើយ ប៉ុនែ្តនៅតែគាត់មិនអាចជួយបាន មានតែទុករូបគេរស់តាម យថាកម្មរបស់គេចុះ។

កេ្មងប្រុស Brennan នេះពិតជាស្រលាញ់ និង ចូលចិត្តក្រុមកទ័ព ដូចនេះទើបម្តាយរបស់គេបានបងើ្កត ទំព័រ Brennan's Brigade នៅលើគេហទំព័រ Facebook ដើម្បីអោយគ្រូសារ និង មិត្តភ័ក្រ ដឹងពីអី្វ ដែលគេចង់ធើ្វ។មនុស្សជាច្រើនជុំវិញពិភពលោក និង ក្រុមទាហានមកពី ប្រទេស អ៊ីរ៉ក និង អាហ្គនីស្ថាន ក៏បានចូលរូមលើកទឹកចិត្ត Brennan ដោយ Comment នៅលើកទំព័ររបស់គេ មិនតែប៉ុណេ្ណះ ក៏មានក្រុមកងទ័ពខ្លះទៀតបាន ផើ្ញររូបភាពកងទ័ព កាន់ទង់ជាតិសហរដ្ឋ អាមេរិច ហើយគ្រវី និងបង្ហាញពីទឹកចិត្តអង់អាចក្លាហានរបស់ពួកគេមកកាន់ Brennan ផងដែរ។

Brennan បាននិយាយទំាងញញឹមថា: ខ្ញុំធា្លប់បានទៅស្ទូចត្រីជាមូយឪពុកខ្ញុំនៅពេល ខ្ញុំធើ្វដំនើរទៅ ដល់មុខ បន្ទាយទាហាន National Guard Humvee ស្រាប់តែ មានទាហានមួយក្រុម ឈររទាំងគោរព ហើយនិយាយថា រីករាយ ថៃ្ងខួបកំនើត Brennan រំពេចខ្ញុំក៏លឺសំលេងទះដៃពីពួកគាត់ផងដែរ វាពិតជារើៀងមួយ ដែលខ្ញុំមិនអាចបំភេ្លចបាន ទោះបីជាជីវិតខ្ញុំមិនអាចបន្តរស់នៅលើពិភពលោកនេះបានយួរអងែ្វងក៏ដោយ ក៏ខ្ញុំរីករាយនឹងទទួលនូវអី្វដែលអ្នករាល់គ្នាបានធើ្វមកកាន់រូបខ្ញុំ ហើយខ្ញុំនិងចងចាំវារហូត ដល់ថៃ្ងអវសាននៃជីវិតចុងក្រោយរបស់ខ្ញុំផងដែរ។