Nokia នៅតែជាក្រុមហ៊ុនផលិតល្បីឈ្មោះ ជាមួយស៊េរីផលិតផលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការWindow Phone 8 រួមជាមួយសមត្ថភាពផលិត Hardware របស់ខ្លួន។ ក្រុមហ៊ុនផលិតហ្វាំងឡង់កំពុងតែសហការគ្នាបានយ៉ាងស្អិតរមួត និងស៊ីចង្វាក់គ្នាជាមួយ Microsoft ដែលបង្កើតបានជាស៊េរីស្មាតហ្វូន Nokia Lumia ដែលទទួលការចាប់អារម្មណ៍យ៉ាងច្រើន រាប់លាននាក់ទូទាំងពិភពលោក។ ប៉ុន្តែ តើវានឹងទៅជាយ៉ាងណាទៅ បើសិនជា Nokia ផលិតស៊េរីស្មាតហ្វូន ប្រើប្រព័ន្ធប្រតិបត្តិការ Android នោះ?

ថ្មីៗនេះ អ្នករចនាម៉ូតក្រាហ្វិក Bob Freking បានឆ្លើយតបទៅនឹងសំនួរខាងលើ ដោយបង្ហាញនូវផលិតផលមួយ មានឈ្មោះថា Nokia Paragon។ វាគឺជាស្មាតហ្វូន Nokia មួយដែលប្រើប្រ-ព័ន្ធប្រតិបត្តិការ Android ជាមួយ Interface Nokia។ ស្មាតហ្វូននេះ មានរូបសណ្ឋាន Hardwareរួមជាមួយ Features ដែលមនុស្សជាច្រើនស្រមៃចង់បាន ដូចជា ថ្មប្រើបាន ៣ថ្ងៃ Chip Quad Core, កាមេរ៉ា ថតរូបបានច្បាស់ល្អ ដូចបណ្តាស៊េរីស្មាតហ្វូន Lumia បច្ចុប្បន្ន ជាដើម។

/

Nokia Paragon Version Concept របស់ អ្នករចនាម៉ូតក្រាហ្វិក Bob Freking

Concept ស្មាតហ្វូននេះ បំពាក់នូវអេក្រង់ AMOLED ទំហំ 4,5 inch ជាមួយបច្ចេកវិទ្យា PureMotionHD+ កំរិតពន្លឺ fullHD។ ក្រៅពីនេះ Nokia Paragon បំពាក់នូវ Chip Quad Core Snapdragon 800 ជាមួយល្បឿន 1,8GHz, GPU Adreno 330, RAM 2 GB និងកាមេរ៉ា PureView 21 MP ជាមួយសមត្ថភាព Zoom , ការពារភាពរំញ័រ រួមជាមួយគុណភាពរូបភាពដ៏ល្អអស្ចារ្យ ក្នុងលក្ខខណ្ឌខ្វះពន្លឺ។ វាមានកាមេរ៉ាមុខទំហំ 1,3 MP ជាមួយសមត្ថភាពថតវីដេអូ 720p សំរាប់ Video Call។ អ្វីដែលចម្លែកនៅទីនេះគឺ Nokia Paragon មិនបានប្រើប្រព័ន្ធប្រតិបត្តិការ Window Phone ទេ វាបែរជាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.1 ទៅវិញ។

/

/

តើ Nokia ប្រើ Android ស្អាតប្លែកភ្នែកយ៉ាងណានោះ តោះ ! ចុចទស្សនាវីដេអូ Nokia Paragon Version Concept ខាងក្រោមនេះទាំងអស់គ្នាណា ៖

ដោយ៖ សិលាប្រភព៖ K14