ភពមួយដែលមានគន្លងគោចរដូចផែនដី កំពុងតែកកើតឡើងក្នុងពពកធូលីជុំវិញផ្កាយ TW Hydrae ដែលមានចម្ងាយពីផែនដី ១៧៥ឆ្នាំពន្លឺ។

ផ្កាយ TW Hydrae ស្ថិតនៅចម្ងាយពីផែនដី ១៧៥ឆ្នាំពន្លឺ កំពុងមានថាសធូលីកយក្សដែលកកើតជាភព ហោះជុំវិញ។ ក្រុមអ្នកតារាសាស្ដ្រយល់ថា នេះគឺជាទិដ្ឋភាពដែលដូចទៅនឹងប្រព័ន្ធព្រះអាទិត្យ កាលពី ៤,៥ពាន់លានឆ្នាំមុន នេះបើតាមទំព័រ Business Insider។
ក្រុមអ្នកវិទ្យាសាស្ដ្រអន្តរជាតិ ប្រើប្រាស់កែវយឹត Atacama Large Milimeter Array (ALMA) នៅ Chile ដើម្បីពិនិត្យមើលថាតើមានអ្វីកំពុងកើតឡើងក្នុងថាសធូលីនេះ។ ពួកគេបានរកឃើញបណ្ដារង្វង់មូលនៃធូលី ដែលមានចម្ងាយពីផ្កាយមេ ស្មើនឹងចម្ងាយពីផែនដីទៅព្រះអាទិត្យ។
Sean Andrews សមាជិករបស់ក្រុមអ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលតារារូបវិទ្យា Harvard – Smithsonian អាមេរិក ឱ្យដឹងថា “រូបភាពថ្មីពីកែវយឹត ALMA បង្ហាញអំពីថាសកកើតភព រួមមានបណ្ដារង្វង់មូលធូលី និងតំបន់ងងឹត។ ភពមួយដែលមានគន្លងគោចរដូចផែនដី កំពុងតែកកើតឡើងនៅទីនោះ”៕
ប្រែសម្រួល ៖ តារាប្រភព ៖ Business Insider/Youtube