ភ្នំពេញ ៖ យ៉ាងហោចណាស់មានយុវជន ស្ទាវចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនដោយ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បន្ទាប់ពីមាន ជម្លោះវាយតប់គ្នា ក្នុងក្លឹបឌីស្កូយីហោអាវ៉ា ឡន ដែលហេតុការណ៍ទំនាស់នេះ ត្រូវបាន សាក្សីនិយាយថា ភាគីក្មេងស្ទាវចំនួន៤នាក់ បានព្យាយាមបង្ករឿងទៅលើភាគីម្ខាងទៀត ដែលមានគ្នា៤នាក់ ។ ទោះជាយ៉ាងណាក៏ ដោយ គ្មានការបញ្ជាក់ពីអត្ដសញ្ញាណជាក់ លាក់ណាមួយ ពីក្រុមស្ទាវបង្ករឿងក្នុងក្លឹប នេះទេ ។
ហេតុការណ៍ជម្លោះក្នុងក្លឹបរាំរែកពេល រាត្រីនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២៥នាទី យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៣ ក្នុងក្លឹបអាវ៉ាឡន ស្ថិតក្នុងអគារ ពាណិជ្ជកម្មអ៊ែតវូត តាមបណ្ដោយផ្លូវសហ ព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កឡើងដោយយុវជនស្ទាវចំនួន៤នាក់ដែល ស្ថិតក្នុងអាការៈស្រវឹង ហើយទៅរករឿង បង្កជម្លោះជាមួយភាគីម្ខាងទៀត មានគ្នា៦ នាក់ កំពុងអង្គុយក្បែរតុគ្នានោះ ។
សាក្សីជាសន្ដិសុខបញ្ជាក់ថា នៅពេល កើតជម្លោះពួកគេបានឃាត់ជនបង្កឱ្យចេញ មកខាងក្រៅក្លឹប រួចបានប្ដឹងទៅកម្លាំងអាវុធ ហត្ថ ដើម្បីឃាត់ខ្លួនជនបង្ក យកមកចាត់ ការតាមច្បាប់ ។សេចក្ដីរាយការណ៍ចុងក្រោយបានបញ្ជាក់ ថា ក្រោយនាំខ្លួនយុវជនទំនើងបង្ក ទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌសែន សុខ មិនបានចំអិនកំពឹសផង ក្រុមនេះត្រូវ បានដោះលែងទៅវិញអស់ មិនដឹងជាយ៉ាងម៉េច ៕
ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល