Ziona Chana ជាឈ្មោះរបស់បុរសជនជាតិ ឥណ្ឌាម្នាក់រស់នៅក្នុងភូមិ Baktwang រដ្ឋ
Mizoram ត្រូវបានមនុស្សក្នុងភូមិឲ្យឈ្មោះថា
បុរសមានសំណាងបំផុតលើផែនដី
ព្រោះលោកមានមហាគ្រួសារធំអស្ចារ្យមានប្រពន្ធ 39នាក់ កូន 94នាក់ និងចៅ 33នាក់។

តាមប្រភពពត៌មាន The Sun បានអោយដឹងថាគ្រូសារទាំង 181នាក់របស់លោក
Ziona Chana ស្នាក់នៅជាមួយគ្នាក្នុងអគារមួយមានកំពស់ 4ជាន់ មាន 100បន្ទប់គឺដូច
ជាអន្តេវាសិកដ្ឋានសំរាប់និសិ្សតស្នាក់នៅដូច្នោះដែរ ។

ដើម្បីគ្រប់គ្រងគ្រួសារទាំងមូលបាន លោក Ziona Chana បានអនុវត្តន៍វិន័យក្នុងគ្រួសារ
ដូចទៅនឹងវិន័យកងទ័ព ។ ប្រពន្ធដើមរបស់គាត់ឈ្មោះ Zathiangi មានតួនាទីទទួល
កិច្ចការផ្ទះទាំងស្រុង និងចំអិនអាហារសំរាប់គ្រួសារ ។ ចំពោះអាហារពេលល្ងាចគ្រួសារ
គាត់ទទួលទានអស់មាន់ចំនួន 30ក្បាល ដំឡូងបារាំង 60 គីឡូ និង អង្ករ 100គីឡូ ។
ចំពោះលក្ខខណ្ឌបែងចែកបន្ទប់ស្នាក់នៅរបស់ប្រពន្ធ នាងណាក្មេងជាងគេ នឹងបាន
ស្នាក់នៅជិតបន្ទប់ Ziona Chanaជាងគេ។ ការស្នាក់នៅរួមបន្ទប់ជាមួយ Ziona Chana របស់ប្រពន្ធគឹមានចុះក្នុងតារាងប្រតិទិន។ ហេតុដែលលោក Ziona Chana មានប្រពន្ធ
ច្រើនគឺមកពីលោកមានរាង សង្ហានិងជាមនុស្សមេនិកាយសាសនាមួយ ដែលបរិស័ទ
របស់សាសនានេះមានសិទ្ធអាចយក
ប្រពន្ធច្រើនបាន។ មានឆ្នាំខ្លះលោក Ziona Chana ការប្រពន្ធ 10ក្នុង 1ឆ្នាំក៏មាន។

ប្រពន្ធរបស់គាត់ភាគច្រើនមានជីវភាពក្រលំបាក និងនៅក្នុងស្រុកភូមិជាមួយគ្នា ។ កូន
ប្រុសម្នាក់ក្នុងចំនោមកូនទាំងអស់របស់គាត់ បានប្រាប់អោយដឹងថាខ្លួនគេក៏មានគំនិត
ចង់រៀបការជាមួយស្រ្តីដែលមានជីវភាពលំបាកដែរដើម្បីជួយថែរក្សារពួកគេ ។ លោក
Ziona Chana មិនទាន់បញ្ចប់ត្រឺមនេះទេលោកមានគម្រោងទៅ សហរដ្ឋអាមេរិច ដើម្បី
រៀបការប្រពន្ធថី្មបន្ថែមទៀតផងដែរ ៕