កាលពីថ្ងៃ ទី 07 ខែមីនា ឆ្នាំ 2011 កន្លងទៅនេះ នៅទីក្រុង ឡុង ប្រទេស អង់គ្លេស មានការដាក់តាំងបង្ហាញ រូបគំនូរដែលថ្លៃបំផុតរបស់ វិចិត្រករ Pablo Picasso ហើយក៏ជាការដាក់តាំងបង្ហាញលើកទីមួយរបស់ សារមន្ទីរ Tate Modern museum របស់អង់គ្លេស ផងដែរ។ រូបគំនូរដែលជាប់ជាគំនូរថ្លៃជាងគេបំផុតក្នុង លោកនេះគឺបានគូរឡើងនៅក្នុងឆ្នាំ 1932 ដែលមានតំលៃ រហូតដល់ 106,5 លានដុល្លា។ ហើយនេះគឺ ជាការ តាំងបង្ហាញលើកទីមួយ ដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីឆ្នាំ 1961 មក។