
នៅប្រទេស Colorado ក្រុមព្រះរាជអញ្ញា បាននឹងកំពុងរៀបចំពាក្យបណ្តឹងជាផ្លូវការដើម្បីចោទប្រកាន់ ក្មេងប្រុសអាយុ 12 ឆ្នាំ ម្នាក់ ពីបទសំលាប់ឪពុកម្តាយរបស់ខ្លួន ។
ក្មេងប្រុសរូបនេះមិនទាន់ត្រូវបានបញ្ចេញឈ្មោះនៅឡើយទេ ហើយការកោះហៅឡើងតុលាការ លើកទី2 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី 14 ខែមីនា នៅ Burlington ដែលជាកន្លែងកើតហេតុ និងជាទីក្រុងមួយដែលមាន ប្រជាជនតិច ជាង 4000 នាក់ ។
ហេតុការណ៏សំលាប់នេះបានកើតឡើង នៅថ្ងៃអង្គារ ទី 1 ខែមីនា ឆ្នាំ 2011 ក្រុមប៉ុលីសបានប្រាប់ថា ក្មេងប្រុស រូបនេះបាន តេទូរស័ព្ទ មកកាន់ 911 ហើយប្រាប់ថា មានមនុស្សយ៉ាងតិច 3 នាក់ត្រូវគ្រាប់។
ពេលប៉ូលីសទៅដល់កន្លែងកើតហេតុ ប៉ូលីលបានពិនិត្យឃើញថា ឪពុកមា្តយដែលស្លាប់គឺមានអាយុ ប្រហែល 50ឆ្នាំ ។ ហើយប៉ូលីសបានឃើញ ក្មេង រងរបួស 2 នាក់ដែលមានមួយមានអាយុ 5 ឆ្នាំ និងមួយទៀតមាន អាយុ 9 ឆ្នាំដែលត្រូវជា បងប្អូនរបស់ក្មេងប្រុសដែលសង្ស័យថាសំលាប់ ឪពុកម្តាយនោះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរនោះ។