ភ្នំពេញ ៖ កាលពីម្សិលមិញតុលាការក្រុងភ្នំពេញបានកាត់ទោសបុរសម្នាក់ ដែលមានអាយុ ២៣ ឆ្នាំម្នាក់ ពីបទឃាតកម្មមួយ ទៅលើជីដូនអាយុ ៧៥ ឆ្នាំ ដោយបានវាយ ព្រោះតែលោកយាយ បាននិយាយថា ខ្លួនជាមនុស្សខ្ជិលច្រអូស ។ 

ការធ្វើឃាតនេះបានកើតឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៧ នៅប្រហែលម៉ោង ២ រសៀលនៅផ្ទះជនរងគ្រោះ ក្នុងសង្កាត់បឹងកក់ ២ រាជធានីភ្នំពេញ ។

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

លោកចៅក្រម Heng Hessaro បាននិយាយថា ជនដៃដល់ត្រូវបានចាប់ខ្លួននៅក្នុងថ្ងៃតែមួយ បន្ទាប់ពីសម្លាប់ជីដូនរបស់ខ្លួន ។ ចៅក្រមបានកំណត់អត្តសញ្ញាណជនរងគ្រោះឈ្មោះថា គ្រួច សុខា ដែលជាអ្នករើសសំរាម ។ 

ប្រភពដដែលបន្តទៀតថា ជនដៃដល់ចិត្តព្រៃផ្សៃរូបនេះត្រូវបានកាត់ទោស អោយជាប់ព័ន្ធធនាគារអស់មួយជីវីត ។ 

ប្រធានក្រុមស្នងការដ្ឋានបឹងកក់ ២ លោក Khat Khontith បានមានប្រសាសន៍ថា ក្រុមគ្រួសារនេះក្រីក្រខ្លាំងណាស់ ហើយចៅប្រុសកម្ជិល និងជីដូនចាស់ រកកម្រៃបានមកពីការរើសសម្រាប ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes