ព័ត៌មានបច្ចេកវិទ្យា ៖ បើយោងតាមរបាយការណ៍ AdAge បានបញ្ជាក់អោយ Youtube ក៏កំពុងតែ​  subscrip  នូវប្រព័ន្ធទូរទស្សន៍ថ្មី ដែលវាគឺជាការស្នើសុំតំឡើង ក៏ដូចជា ជាការចូលរួមចំណែកពីសំណាក់អ្នកផលិតកម្មវិធីទូរទស្សន៍មួយក្រុម  ដោយនឹងបង្កើតបាននូវប្រព័ន្ធទូរទស្សន៍ដែលនឹងចំណាយថវិការត្រឹមតែ ១ដុល្លារ ទៅ ៥ដុល្លារក្នុងមួយខែ។

width=462

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា Youtube មិនទាន់ច្បាស់ការណ៍នៅឡើយទេ ថាតើនឹងបង្ហាញខ្លួននៅក្នុងសង្គម ក្នុងឆ្នាំនេះឬក៏យ៉ាងណា តែបើតាមការអោយដឹង Youtube និងដំណើរការនូវ Subscrip Channel របស់ខ្លួន ប្រកបទៅដោយសក្តានុពលខ្ពស់ តាមរយៈការផ្សាយចេញនូវលក្ខណៈកម្រិតខ្ពស់ (HD) ដែលមិនត្រឹមតែដើរតួយ៉ាងសំខាន់នៅក្នុងការចែកចាយនូវវីដេអូ ដូចបច្ចុប្បន្នតែប៉ុណ្ណោះទេ។

មិនត្រឹមតែប៉ុណ្ណោះ  Youtube  បានចំណាយរួចមកហើយនូវការចំណាយទៅលើទូរទស្សន៍ក្នុងការចាក់ផ្សាយនូវកម្មវិធីទូរទស្សន៍  ក៏ដូចជា   ខ្សែភាពយន្ត ស្របពេលដែលមកទល់នឹងពេលនេះ ការវិនិយោគ ដែលមានតម្លៃទឹកប្រាក់ដល់ទៅ ជាង ២០០ លានដុល្លារត្រូវបានធ្វើឡើងរួចមកហើយ  ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូរពាក់ព័ន្ធ   ស្របពេលដែលការវិនិយោគលើកនេះ មិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ថាតើវាគឺជាការសហការរយៈពេលវែងឬក៏យ៉ាងណានោះទេ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ theverge