ក្រុមហ៊ុន Samsung នឹងធ្វើការបង្ហាញមុខ Smartphone ស៊េរីបន្ទាប់ ដ៏ទំនើបរបស់ខ្លួននៅក្នុងការប្រារព្ធពិធីតាំងពិពណ៌ IFA 2012 ដែលនឹងធ្វើនៅប្រទេសអាឡឺម៉ង់។

ថ្មីៗនេះយើងទាំងអស់គ្នាបានឃើញនូវព័ត៌មានចចាមអារ៉ាមជាច្រើន ស្តីពីកូនកាត់រវាង Tablet និងSmartphone Galaxy Note II។ ព័ត៌មានមានច្រើន ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីខាង Samsungឡើយ។ តាមព័ត៌មានថ្មីបំផុតរបស់ Korean Digital Dailyបានឲ្យដឹងថាSamsung នឹងប្រារព្ធពិធី Mobile Unpacked នៅម៉ោង 19H(ម៉ោងនៅស្រុកគេ) ថ្ងៃទី 30 ខែសីហា ខាងមុខនេះ ក្នុងការតាំងពិពណ៌ IFA 2012 ដើម្បីធ្វើការណែនាំទូរស័ព្ទ Note II ។

width=532

វាគ្មានអ្វីចម្លែកទេ នៅពេលដែលយើងមានព័ត៌មានពីថ្ងៃ និងម៉ោងច្បាស់លាស់ពីការបង្ហាញមុខរបស់ទូរស័ព្ទស៊េរីថ្មីរបស់​ Samsung ព្រោះថាពិធីពិពណ៌ IFA តែងតែមានគំរោងប្រាប់ជាមុន ហើយMobile Unpacked ជាចារឹកលក្ខណពិសេសរបស់ Samsung តាំងពីយូរមកហើយ។

Galaxy Note II ត្រូវបានបំពាក់នូវអេក្រង់ទំហំ 5.5-inch ដែលធំជាង Note បច្ចុប្បន្នទៅទៀត។ វាប្រើCPU quad core, ប្រព័ន្ធប្រតិបត្តិការ Android 4.1 និងមាន camera 13MP៕

ដោយ៖ សិលាប្រភព៖ tte