ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីការិយាល័យសន្តិសុខក្រុង ប៉េកាំង បានអះអាងអោយដឹងថា ក្រុមមន្រ្តីប៉ូលីសប្រចាំក្រុងមួយនេះ បានចាប់ឃាត់ខ្លួនក្រុមមនុស្ស ដល់ទៅ ២៧ រូប ដែលសង្ស័យថា ជាប់ពាក់ព័ន្ធជាមួយនឹងអំពើពេស្យាចារ ដែលនៅក្នុងនោះ ក៏រួមមានលោក Xue Charles Bi-Chuen មានសញ្ជាតិចិន-អាមេរិកផងដែរ។
គួររំឭកផងដែរថា លោក Xue មានវ័យ ៦០ ឆ្នាំ ហើយក៏ជាវិនិយោគិនមួយរូប ដែលមានប្លក់មួយ (Blog) មាន follower ដល់ទៅ ១២ លាននាក់ឯណោះ។ លោកត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃសុក្រកន្លងទៅ នៅក្នុងស្រុក Chaoyang ក្រុងប៉េកាំង នេះបើតាមការអះអាងអោយដឹងពីមន្រ្តីប៉ូលីស។

លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍ពីមន្រ្តីប៉ូលីសក៏ បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា លោក Xue ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើអសីលធម៌ ខណៈពេលដែលោកបានចូលរួមកម្មវិធីសិចមួយ ។ បន្ថែមពីលើនេះ ក្នុងចំណោចអ្នកចាប់ឃាត់ខ្លួនទាំង ២៧ នាក់ ក្នុងនោះ មានបុរស ៩ នាក់ និងមាននារីដល់ទៅ ១៨ នាក់ឯណោះ ។
ក្រោយពីការតាមដានស៊ើបអង្កេត ក្រុមមន្រ្តីមានសមត្តកិច្ចបានរកឃើញថា លោក Xueដែលមានឈ្មោះជាភាសាចិនថា Xue Biqun និងមានឈ្មោះថា Xue Manzi នៅក្នុងគណនីបណ្តាញទំនាក់ទំនងសង្គមចិនដ៏ធំ Weibo នោះ លោកបានមកប្រទេសចិន កាលពីអំឡុងឆ្នាំ ២០០៧ ហើយលោកបានចាប់ផ្តើមមានសកម្មភាពផ្លូវភេទច្រើនជាង១០ នាក់ទៅទៀតបើចាប់គិតពីខែឧសភា ដើមឆ្នាំនេះ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រុមមន្រ្តីប៉ូលីស ក៏បានផ្តល់ជាព័ត៌មានដល់ស្ថានទូតអាមេរិកប្រចាំក្រុងប៉េកាំង កាលពីថ្ងៃទី ២៤ កន្លងទៅនេះ ស្តីពីការចាប់ឃាត់ខ្លួន លោក Xue៕
* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ ងងឹតយ៉ាងដូច្នេះ ?- ខ្លោចចិត្ត ៖ ពលរដ្ឋស្លូតត្រង់ ៧ រូបស្លាប់យ៉ាង អណោចអធម ខណៈអាគារ រស់នៅបាក់រលំ- រកឃើញរូងភ្នំអាថ៍កំបាំង រាប់ម៉ឺន បន្សល់ទុក ពីសម័យបុរាណ (មានវីដេអូ)- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily