តាមប្រភពពត៌មាន AFP បានអោយដឹងថា ចិនកំពុងតែសាងសង់រោងចក្រផលិត
មីស៊ីល ធំជាងគេក្នុងពិភពលោក ដែលមានរោងចក្រចំនួន 22 លើផ្ទៃដី 200​ ហិចតា ។
ក្នុងនោះមានរោងចក្រចំនួន 20 ដែលបានសាងសង់រួចនៅក្នុងខេត្ត Tianjin ដែលស្ថិត
នៅភាគខាងជើងប្រទេសចិន ។


មិនទាន់មានពត៌មានច្បាស់លាស់ណាមួយដែលនិយាយពីប្រភេទ មីស៊ីល ដែលចិននឹង
ផលិតនោះទេ ។ ចិនសង្ឃឹមថានឹងនាំប្រជាជនរបស់ខ្លួនទៅភពព្រះច័ន្ទបានក្នុងឆ្នាំ 2020
ខាងមុខ ។ បច្ចុប្បន្ននេះ ក្រុងប៉េកាំងកំពុងតែធ្វើការបញ្ចប់ការសាងសង់សំណង់ អាវកាស
មួយ​របស់ខ្លួន ដែលនឹងមានអ្នកបើកបរក្នុងឆ្នាំ 2016 ខាងមុខនេះផងដែរ ៕