យោងទៅតាមផ្នែកពាណិជកម្ម ក្រុមហ៊ុន Nissan បានគិតទៅដល់ការផលិតឡានដែលដើរដោយអគ្គិសនី នៅចុងឆ្នាំ ២០១៣។   ក្រុមហ៊ុនកំពុង ធ្វើការសាកល្បងបច្ចេកវិទ្យាអគ្គិសនីរបស់ NV200ដែលជាម៉ូដែលសំរាប់ដឹកទំនិញ។

width=449

រថយន្ត NV200 ដើរដោយថាមពលអាគុយលីចូម ២៤ គីឡូវ៉ាត់ម៉ោង ដែលបង្កើតបាននូវភ្លើង AC៨០ គីឡូវ៉ាត់ វិលដោយម៉ូទ័រដែលមានកំលាំង ១០៧ សេស និង លឿនជុំ ២០៧ lb-ft។

ក្រុមហ៊ុនបាននិយាយថា  ការប្រើប្រាស់អគ្គិសនី   ពិតជាមានសារៈសំខាន់ក្នុងការដឹកទំនិញដែលវាមិនបញ្ចេញផ្សែងពុលឡើយនៅពេល ឡានដឹកទំនិញចូលដល់អគារណាមួយនោះ។

ផលិតផលត្រូវបានរំពឹងថានឹងចាប់ផ្តើមផលិតនៅក្នុងរោងចក្រ   នៅ     Barcelona ប្រទេស អេស៉្បាញឆ្នាំក្រោយ៕

 

ដោយ៖ រិនដូ

ប្រភព៖ autoweek