ភ្នំពេញ ៖ អ្នកបើករថយន្ត Rang Rover ពណ៌ខ្មៅមួយគ្រឿង បានដោះ ស្លាកលេខភ្លាមៗ ចេញពីរថយន្ត ខណៈដែលខ្លួនបើក ទៅ បុកក្បាលនាគ ចែកទ្រូងផ្លូវ កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៥ ស្ថិតនៅស្តុបទេពផន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌ ទួលគោក ។

សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋ ដែលឃើញ ហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្ត Rang Rover បើក តាមផ្លូវម៉ៅសេទុង ស្រាប់តែមក ដល់ស្តុបទេពផន ក៏រេចង្កូត ទៅបុក ក្បាលនាគ បណ្តាលឲ្យ នៅជាប់ឆ្កាងតែម្តង។

ភ្លាមៗនោះ អ្នកបើករថយន្ត បាននាំគ្នាដោះស្លាក លេខរថយន្តយ៉ាងលឿន រួចហើយ គេចខ្លួនបាត់។ ក្រោយកើតហេតុ សមត្ថកិច្ច បានស្ទូចយក រថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចំាការ ដោះស្រាយ បន្តទៀត៕

width=550

width=550

width=550

width=550

ផ្ដល់សិទ្ធដោយ៖ដើមអម្ពិល