មានអ្នកជំនួញម្នាក់រស់នៅខេត្ត Zhe jiang ប្រទេសចិន បានចំណាយប្រាក់ 770000 USD
ដើម្បីប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ​​​របស់ម្តាយដែលបានបាត់បង់ជីវិតតាំងពីយូរណាស់មក
ហើយ ដែលធ្វើឡើងកាលពីម្សិលម៉ិញ (04/03/2011) នេះ។

រថយន្តទំនើប Lincoln Limousine 8 គ្រឿង​និងរថយន្តផ្សេងជាច្រើនគ្រឿងបានចូលរួមក្នុង
កម្មវិធី ។

រថយន្តទំនើប Lincoln Limousine បំពាក់ផ្កាពណ៌ស ឯរថយន្តផ្សេងទៀតបំពាក់ផ្កាពណ៌លឿង
និង ក្រហម ។


អ្នកដែលមិនអាចចូលគៀកក្នុងកម្មវិធីអាចមើលតាមកញ្ចក់អេក្រង់ដែលបញ្ចាំងពីសកម្មភាព
ដែលមាននៅទាំងសងខាង ។


ការហែរក្បួនរបស់ក្រុមភ្លេងកងទ័ពនៅមុខកាំភ្លើងធំ ។

មានភ្ញៀវចូលរួមរំលែកទុក្ខយ៉ាងច្រើនកុះករ ។ ដើមឈើនៅជុំវិញត្រូវបានតែងលំអរ
អោយមានសោភ័ណភាពផងដែរ ។

មហាជនតាមមើលក្បួនដង្ហែររបស់ក្រុមភ្លេងកងទ័ព ។