យោងតាមព័ត៌មាន ពីអ្នកតំនាងរបស់ Chelsea បានប្រាប់ថា Jose Mourinho បានចូលមកកាន់តំណែង ជាអ្នកចាត់ការ របស់ Chelsea ជាផ្លូវការហើយ ។អ្នកតំណាងរបស់ Jose Mourinho បានប្រាប់ថា Mourinho បានចុះហត្ថលេខា កុងត្រាជាមួយក្រុម Chelsea រួចហើយ ដោយកុងត្រាមានរយៈពេល​ ៤ ឆ្នាំ ហើយ Mourinho នឹងទទួលបានប្រាក់ចំណូល ១០ លានផោន ក្នុងមួយរដូវកាល ។ លោកពិតជាសប្បាយរីករាយណាស់ ក្នុងការត្រលប់មកទឹកដីចាស់វិញ ហើយលោកសន្យាថា នឹងធ្វើអោយក្រុម Chelsea ងើបឡើងវិញជាក់ជាមិនខាន ។ 

/Mourinho នឹងដឹកនាំក្រុម Chelsea លើកដំបូងក្នុងពេលទៅប្រកួត មិត្តភាពជាមួយក្រុមថៃ TelSingha Thailand All Stars XI ។ បន្ទាប់មកទៀត ក្រុម Chelsea នឹងធ្វើដំណើរទៅកាន់ អាមេរិចដើម្បីចូលរួមការប្រកួត League មិត្តភាព​ដែលមានក្រុមល្បីចូលរួមដូចជា Real Madrid, Inter Milan, and Everton, Juventus, AC Milan, Valencia , LA Galaxy ផងដែរ ៕