ស្ថានីយ៍ប៉ុស្តិ៍ទូរទស្សន៍ ដ៏ខ្ពស់មួយនេះគឺត្រូវបានសាងសង់នៅក្នុងប្រទេស ជប៉ុន
និងត្រូវបានគេចាត់ទុកជាស្ថានីយ៍មួយដែលខ្ពស់ជាងគេក្នុងពិភពលោក ។ ស្ថានីយ៍
នេះមានកំពស់ 634 ម៉ែត្រ ដែលខ្ពស់ជាង Canton Tower របស់ចិន ដែលមានកំពស់
600 ម៉ែត្រ ។
ជប៉ុន សង្ឈឹមថាទីនេះនឹងក្លាយជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៏បានយ៉ាង
ច្រើនផងដែរ ។
សំណង់មួយនេះនឹងក្លាយជាសំណង់ដែលអាចឈរយ៉ាងរឹងមាំ ទោះបីប្រទេស ជប៉ុន
ឧស្សាហ៍កើតមានគ្រោះរញ្ជួយដីក៏ដោយ ផ្អែកលើការសិក្សាយ៉ាងច្បាស់លាស់របស់អ្នក
ឯកទេស ។
សំណង់ដ៏ខ្ពស់មួយនេះនឹងសាងសង់រួចរាល់ទាំងស្រុងនៅចុងឆ្នាំនេះ ។
ស្ត្រីក្នុងរូបនេះកំពុងថតយករូបភាពរបស់ស្ថានីយ៍ដ៏អស្ចារ្យ
បើនិយាយពីកំពស់ ស្ថានីយ៍នេះគឺនៅទាបជាងអាគារ Dubai ដែលមានកំពស់ 828 ម៉ែត្រ ។