Windows Intune ជាប្រព័ន្ធដំនើរការថ្មីសំរាប់ កុំព្យូទ័រ ដែលក្រុមហ៊ុន Microsoft បាន
បង្កើត ។ Windows Intune នេះនឹងត្រូវបានក្រុមហ៊ុនប្រកាសជាទទូទៅមួយនៅថ្ងៃ
23 មីនា 2011 ខាងមុខនេះ ។

តាមការអោយដឹងពីលោក Gavriella Schuster ជានាយកគ្រប់គ្រងសមិទ្ធិផល Windows
ថានៅថ្ងៃ 23 មីនា 2011 ខាងមុខនេះ Windows Intune នឹងត្រូវបានប្រកាស និងដាក់
អោយប្រើប្រាស់ សាកល្បងក្នុងរយៈពេល 30 ថ្ងៃ ( 30 Days Free Trial ) ផងដែរ ។

ក្រុមហ៊ុនសង្ឈឹមថា Windows Intune ថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នក
ប្រើប្រាស់ទូទៅ ​ជាពិសេសចំពោះអ្នកពាណិជ្ជកម្មជំនួញ ។ លើ Windows Intune មាន
សេវាកម្មដ៏សំបូរបែបដែលភ្ជាប់ជាមួយស្រាប់ដូចជា Hotmail និង Windows Update និង
ផ្នែកផ្សេងៗជាច្រើនទៀត ។ Dynamics CRM Online ជាកម្មវិធីជួយសំរួលដល់អ្នកប្រើ
ប្រាស់ទទួលបានសុវត្ថិភាពក្នុងពេលកំពុងប្រើ ។ Microsoft មានកម្មវិធី Forefront សំរាប់
ការពារ malware និង spyware ។

Windows Intune នឹងបង្ហាញមុខនិងដាក់អោយប្រើប្រាស់លើប្រទេសចំនួន 35 ក្នុងពិភព
លោកដូចជា៖ Australia, អូទ្រីស,Belgium, កាណាដា, Costa Rica, Cyprus, Czech Republic, Denmark,Finland, បារាំង, អាល្លឺម៉ង់, ក្រិច, ហុងកុង, ហុងគ្រី, ឥណ្ឌា,Ireland, អ៊ីស្រាអ៊ែល,
Italy, ជប៉ុន, Luxembourg, Malaysia, Mexico, តៃវ៉ាន់, New Zealand, Norway,ប៉ូឡូញ,
ពទុយកាល់, Romania Puerto Rico,, សិង្ហបូរី, អេស្ប៉ាញ, ស្វ៊ីស,Switzerland, អង់គ្លេស,
Trinidad & Tobago, និងសហរដ្ឋអាមេរិច ៕