តាមប្រភពព័ត៌មានរបស់ ប្រទេសបារាំង នៅទីក្រុង ប៉ារីស បាននិយាយថា អ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកដែលមានជំរើសច្រើន ក្នុងរឿងស្នេហា ចុងបញ្ចប់គឺតែងតែគ្មានគូ។ដែលពាក្យមួយឃ្លានេះប្រហាក់ ប្រហែលទៅនឹង
សុភាសិតរបស់ខ្មែរដែរថា រើសច្រើនពេក គឺអត់។



ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការស្រាវជ្រាវនិងសង្កេតមើល លើក្រុមអ្នកដែល
ចូលចិត្តធ្វើការណាត់ជួប ដែលពួកគេបានចំណាយពីធ្វើការសន្ទនាគ្នា ដើម្បីធ្វើការវាយដំលៃគ្នាទៅវិញទៅមក ហើយការណាត់ជួប ក៏ត្រូវបានបញ្ចប់ នៅពេលសំលេងជួងគិតប្រាក់បានបន្លឺ។




ជាការពិតអ្នកដែលចូលចិត្តធ្វើការណាត់ជួប គឺអាចស្គាល់មនុស្សបានច្រើន ហើយតែងតែធ្វើការណាត់ជួប បន្តទៀតដើម្បីរកមនុស្សដែលល្អជាងនេះ តែអ្នកវិទ្យាសាស្រ្តបានចោទសួរថា តើមនុស្សដែលអ្នកគិតថា ល្អប្រភេទ
ណាដែលសមនឹងរូបអ្នក? អ្នកវិទ្យាសាស្រ្តក៏បានរកឃើញថា ពេលណាដែល
មនុស្សមានជំរើស ច្រើនការជ្រើសរើសគឺរមែងតែមានកំហុស ហើយមនុស្សនឹងមិនធ្វើការជ្រើសទាំងនៅពេលដែលជួបអ្នក ដែលល្អជាងនេះ ហើយទីបញ្ចប់គឺនៅតែម្នាក់ឯគ្មានគូ។