ក្រោយពីទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់នៃ ការប្រកួត Club World Cup នៅ Yokohama ប្រទេសជប៉ុន រួចមកក្រុម Chelsea បានត្រឡប់ មកកាន់ទីក្រុងឡុងវិញ ហើយស្របពេលនោះដែរ កីឡាករ Frank Lampard ក៏បានបង្ហើបថា លោកប្រហែលជាលែងបន្តកុងត្រាជាមួយ Chelsea ទៀតហើយ។
សូមបញ្ជាក់ថាកីឡាករ Lampard វ័យ៣៤ឆ្នាំម្នាក់នេះ គឺត្រូវបានគេចាត់ទុកថាជាវីរៈបុរសមួយ រូបនៅក្នុងក្លឹប Chelsea ។ ពាក្យសំដីរបស់ Lampard បានធ្វើឲ្យទស្សនិកជនដែលគាំទ្រលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយភាគច្រើនបានលើកបាដាថា “Lamp យើងចង់ឲ្យលោកនៅ បន្តទៀត”

រូបភាព៖ កីឡាករ Frank Lampard
Lampard បានមានប្រសាសន៍ទៅកាន់ប្រិយមិត្តអ្នកគាំទ្រថា “ខ្ញុំបានមានពេលវេលាដ៏ល្អកន្លងមកជាមួយក្រុម Chelsea ដែលមិនអាចបំភ្លេចបាន។ ប៉ុន្តែខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តនៅអង្គុយតែមួយកន្លែង រហូតទាល់តែស្ពឹកស្រពន់ នោះទេ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់”
សូមបញ្ជាក់ថា ឆ្នាំ២០១២ នេះគឺជាឆ្នាំចុងក្រោយនៃកុងត្រារបស់ Lampard ហើយនៅក្លឹប Chelsea។ លោកអាចបន្តកុងត្រាបន្តនៅក្លឹបនេះបាននៅដើម ខែមករា ២០១៣ ឬលោកអាចផ្លាស់ទៅលេង ឲ្យក្លឹបផ្សេងបាន ដូចជា LA Galaxy ឬ Arsenal… អាស្រ័យលើការសម្រេចចិត្តរបស់រូបលោក៕
ដោយ៖ តុលា ប្រភព៖ espn