អ្នករាយការណ៍ពិសេសស្តី ពីស្ថានភាពសិទិ្ធមនុស្ស នៅមីយ៉ាន់ម៉ា លោកស្រី Yanghee Lee កាលពីថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភជុំវិញអំពើហិង្សាប្រឆាំងនឹងជនស៊ីវិល នៅក្នុងរដ្ឋកាឈិន ប្រទេសមីយ៉ាន់ម៉ា។

របាយការណ៍មួយ បានរាយការណ៍ថា ជនស៊ីវិលចំនួន ១០ នាក់ត្រូវបានគេសម្លាប់ និងជាច្រើននាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងនៃរដ្ឋនេះ។ ប្រជាជនប្រមាណ ៥.០០០ នាក់ក៏ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន នៅជិតព្រំដែនក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះផងដែរ។ យោងតាមសេចក្ដីរាយការណ៍ យោធារដ្ឋកាឈិន បានបំផ្ទុះគ្រាប់បែក ពីលើអាកាស ហើយបានប្រើប្រាស់អាវុធធុនធ្ងន់ និងកាំភ្លើងធំប្រឆាំងនឹងតំបន់ស៊ីវិលនៅជិតព្រំដែនចិន។

/

លោកស្រី Lee ដែលបានផ្តោតការយកចិត្ដទុកដាក់លើអំពើហិង្សា នៅក្នុងរដ្ឋរ៉ាក់ឃីន បានជំរុញឱ្យភាគីទាំងអស់ក្នុងជម្លោះ ត្រូវអនុវត្ដឱ្យស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយលោកស្រី បាននិយាយថា វាជាការចាំបាច់សម្រាប់កងកម្លាំងទាំងអស់ ដើម្បីសង្កេតមើលគោលការណ៍នៃភាពខុសគ្នា ភាពសមាមាត្រ និងការប្រុងប្រយ័ត្ន។

លោកស្រី Lee បានបញ្ចប់សេចក្តីថ្លែងការណ៍ ដោយទាមទារឱ្យគ្រប់ភាគីទាំងអស់ អនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិល ដែលត្រូវការជំនួយ។ ក្នុងការគាំទ្រនេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្លែងថា៖

/

លោកស្រី Lee បាននិយាយថា លោកស្រីបានទទួលរបាយការណ៍ថា ក្បួនដឹកស្បៀង ដែលរៀបចំដោយកាកបាទក្រហមមីយ៉ាន់ម៉ា ត្រូវបានរារាំងមិនឱ្យចូលក្នុងភូមិ Man Wai កាលពីថ្ងៃទី ២៣ ខែមេសា។ ជនស៊ីវិលជាង ១០០ នាក់ត្រូវបានបង្ខាំងមិនឱ្យចេញភូមិរយៈពេល ៣ សប្តាហ៍ ដោយពុំមានលទ្ធភាពទទួលបានអាហារ ឱសថ និងសម្ភារៈផ្សេងៗទៀត ដែលចាំបាច់សម្រាប់ការរស់នៅនោះទេ។

នៅចំពេល កើនឡើងអំពើហិង្សានៅក្នុងរដ្ឋកាឈិន អំពើហិង្សា ក៏បានបន្តនៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ាផងដែរ ។ កាលពីខែមីនា លោកស្រី Lee បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ទៅលើ ប្រតិបត្តិការបោសសម្អាត នៅក្នុងរដ្ឋរ៉ាក់ឃីន ដោយបញ្ជាក់ថា លោកស្រីជឿជាក់កាន់តែខ្លាំងឡើងថា ទង្វើរបស់រដ្ឋនេះ អាចរាប់បានថា ជាអំពើប្រល័យពូជសាសន៍ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist