កាលពីពេលថ្មីកន្លងមកនេះនៅប្រទេសចិនមានការធ្វើបាតុកម្មប្រឆាំងនឹងប្រទេសជប៉ុនលើជម្លោះកោះស៊ីគូកុ ដែលគេសង្កេតឃើញមានក្រុមមួយចំនួន បានទៅវាយប្រហារលើរថយន្តទាំងឡាយដែលជាផលិតផលរបស់ជប៉ុនដូចជា Toyota និង Nissan ជាដើមដែលមានមនុស្សប្រើប្រាស់ច្រើននៅចិន ដោយក្នុងនោះពួកគេមានបំផ្លាញរថយន្តទាំងនោះដែលគេចតចោល និងមានការសរសេរស្លាកដាក់បិទលើរថយន្តថា ជនជាតិចិនមិនប្រើប្រាស់ដែកអេតចាយរបស់ជប៉ុន ជាដើម។
តែកាលពីពេលថ្មីៗនេះមានព័ត៌មានបែកធ្លាយមកថាការធ្វើបែបនេះគឺមិនមែនក្នុងគំនិតស្នេហាជាតិនោះទេ គឺវាគ្រាន់តែជាតាក់តិច របស់អ្នកលក់រថយន្តតែប៉ុណ្ណោះ។ ក្រុមមនុស្សដែលទៅវាយបំផ្លាញរថយន្តនាំចួលពីជប៉ុននោះ ត្រូវបានគេដឹងថាជាមនុស្សដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតនិងលក់រថយន្តធំៗរបស់ចិន។ហើយការវាយប្រហារនេះគឺគ្រាន់តែចង់អោយប្រជាពលរដ្ឋបង្វែរចិត្តមកប្រើប្រាស់រថយន្តដែលចិនផលិតប៉ុណ្ណោះ ហើយនេះគឺជាការរៀបចំរបស់ អ្នកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនទាំងនោះតែប៉ុណ្ណោះ។ ការធ្វើបែបនេះគឺគោលបំណងធំដើម្បីបំភ័យអ្នកដែលរកទិញរថយន្តកុំអោយទិញរថយន្តរបស់ជប៉ុន ក្រែងលោទិញមកមិនទាន់បានមួយថ្ងៃផងចតចោល ត្រូវគេវាយកម្ទេច៕
ដោយ៖ ម៉ូកាប្រភពពី៖ wantchinatimes