តាមទស្សនាវដ្តី Forbes បាននិយាយថាទន្ទឹមនឹងសេដ្ឋកិច្ចពិភពលោកកំពុងមានការងើប
ឡើងវិញ ក្នុងនោះគេក៏បានធ្វើ ស្ថិតិលើចំនួនអ្នកដែលមានទ្រព្យសម្បត្តិបំផុតក្នុងពិភព
លោកផងដែរ ។ ទ្រព្យសម្បត្តិក្នុងឆ្នាំ 2010 របស់មហាសេដ្ឋីទាំងនោះមានរហូតទៅដល់
3600 ពាន់លានដុល្លា កើនឡើងចំនួន 50% បើធៀបក្នុងឆ្នាំ 2009 មានត្រឹមតែ 2400
ពាន់លានដុល្លា ។ ចំនែកចំនួនមហាសេដ្ឋីកើនពី 793 នាក់ ដល់ 1011 នាក់​ផងដែរគិត
មកដល់ឆ្នាំ 2010 កន្លងទៅហើយចំនូលរបស់ពួកគេកើនពី 500 លានដុល្លា ទៅ 3,5 ពាន់
លានដុល្លា ។

ទស្សនាវដ្តី Forbes បានអោយដឹងទៀតថាដោយពឹងផ្អែកលើទីផ្សារហិរញ្ញវត្ថុ ចំនួនមហា
សេដ្ឋី164 នាក់ដែលធ្លាក់ក្នុងចំណាត់ថ្នាក់កាលពីឆ្នាំ 2009 បានងើបឡើងវិញ និងបានជាប់
លំដាប់ក្នុងឆ្នាំ 2010 កន្លងទៅនេះ ។ ក្នុងបញ្ជីរមហាសេដ្ឋី 2010 មានអ្នកថ្មីចំនួន 97 នាក់
ដែលមកពី 22 ប្រទេសលើពិភពលោក ។
ខាងក្រោមនេះជារូបភាពមហាសេដ្ឋី ទាំង 10 រូបប្រចាំឆ្នាំ 2010 ៖

1. Carlos Slim Helu


ជាមួយទ្រព្យសម្បត្តិ 53.5 ពាន់លានដុល្លា ។ ជាអ្នកជំនួញផ្នែកទូរគមនាគមន៍ របស់ប្រទេស
ម៉ិចស៊ីចកូ លោកបានក្លាយជាអ្នកមានបំផុតលើពិភពលើកលើមុខជំនួញប្រព័ន្ធទូរស័ព្ទ
ឥតខ្សែរ
American Movil ។
2. Bill Gates

ជាមួយទ្រព្យសម្បត្តិ 53 ពាន់លានដុល្លា ។ ជាអ្នកបង្កើតកម្មវិធីសំរាប់ កុំព្យូទ័រ នៅសហរដ្ឋ
អាមេរិច គាត់ជាអតីតសិស្សរបស់សាលា
Havard ជាម្ចាស់ក្រុមហ៊ុន Microsoft ។

3. Warren Buffett


ជាមួយទ្រព្យសម្បត្តិ 47 ពាន់លានដុល្លា ។ ជាអ្នកវិនិយោគ ដ៏ល្បីនៅសហរដ្ឋអាមេរិច ក្នុង
រយៈពេល 12 ខែគាត់អាចរកចំណូលបានចំនួន 10 ពាន់លានបន្ថែមចូលក្នុងគណនីយ
របស់គាត់ ។ទោះបីសេដ្ឋកិច្ចមានបញ្ហាខ្លះ តែគាត់នៅតែបន្តវិនិយោគចំនួន 5ពាន់លាន
ដុល្លាដល់ក្រុមហ៊ុនGoldman Sachs និង 3ពាន់លានដុល្លា លើ General Electric ហើយ
គាត់ទទួលបានមកវិញនូវផលចំណេញយ៉ាងច្រើន ។

4. Mukesh Ambani


ជាមួយទ្រព្យសម្បត្តិ 29 ពាន់លានដុល្លា ។ ជាអ្នកជំនួញលើ ប្រេងឥន្ធនៈ ឧស្ម័ន ...
ជាជនជាតិ ឥណ្ឌា ។ គាត់ជាមហាសេដ្ឋីប្រចាំទ្វីប អាស៊ី ឈរឈ្មោះលំដាប់ទីមួយក្នុង
ក្រុមហ៊ុនReliance Industries ដែលជាក្រុមហ៊ុនទីផ្សារភាគហ៊ុនធំបំផុតរបស់ ឥណ្ឌា ។

5. Lakshmi Mittal

ជាមួយទ្រព្យសម្បត្តិ 28,7 ពាន់លានដុល្លា ។ ជាអ្នកដែលមានភាគហ៊ុនច្រើនជាងគេក្នុង
ក្រុមហ៊ុនផលិតដែកថែបធំបំផុតរបស់ពិភពលោក ArcelorMittal​ (150ពាន់លានដុល្លា) ។
ភាគហ៊ុនគាត់ដណ្តើមបាន 44%​ នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន ។

6. Lawrence Ellison

ជាមួយទ្រព្យសម្បត្តិ 28 ពាន់លានដុល្លា ។ ជាអ្នកបង្កើតក្រុមហ៊ុន Oracle របស់អាមេរិច
ប្រវត្តិរបស់គាត់ស្រដៀងនឹងលោក
Bill Gates ដែរគឺលោកធ្លាប់បានរៀនមុខវិជ្ជា រូបវិទ្យា
នៅសាកលវិទ្យា
ល័យ Chicago តែគាត់បានបោះបង់ការសិក្សារួចមកបើកក្រុមហ៊ុន
Oracle ផ្ទាល់ខ្លួនរបស់លោក ។ កាលពីឆ្នាំ 2009 កំនើនរបស់ក្រុមហ៊ុនគាត់កើនដល់ 70% បានធ្វើអោយលោកក្លាយជាមហាសេដ្ឋីថ្មីទាំង 10 ប្រចាំឆ្នាំ 2010 នេះ ។

7. Bernard Arnault

ជាមួយទ្រព្យសម្បត្តិ 27,5 ពាន់លានដុល្លា ។ ជាអាជីវករ ជនជាតិ បារាំង ។ គាត់មិន
ត្រឹមតែជាអាជីវករធម្មតាទេ​ គាត់បានវិនិយោគផ្នែកនេះលើហាងលក់ផលិតផលល្បី
Louis Vuitton,Moet & Chandon
ផងដែរ ។ ជាងនេះទៅទៀតគាត់ក៏បានវិនិយោគ
ទៅ ក្រុងសៀងហៃ ប្រទេសចិន ទៀតផង ។

8.Eike Batista

ជាមួយទ្រព្យសម្បត្តិ 27 ពាន់លានដុល្លា ។ ជំនួញលើផ្នែក ប្រេងឥន្ធនៈក្នុង ប្រទេស
ប្រេស៊ីល ជាកូនប្រុសរបស់អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាពលប្រទេស
ប្រេស៊ីល ។ កាលពីឆ្នាំ 2009 លោកល្បីរកចំនូលបានរហូតដល់ 19,5 ពាន់លានដុល្លា ។

9. Amancio Ortega

ជាមួយទ្រព្យសម្បត្តិ 25 ពាន់លានដុល្លា ។ ជាអ្នករចនាម៉ូដសំលៀកបំពាក់ ជនជាតិ
អេស្ប៉ាញក្រុមហ៊ុនរចនាម៉ូដ Inditex របស់ Amancio បានពង្រីកហាងថ្មីជាច្រើនបន្ថែម
រួមមាន
Zara,Massimo Dutti និង Stradivarius ដែលផ្គត់ផ្គង់ដល់ហាងជាង 4500 ក្នុង
ចំណោម 73 ប្រទេសក្នុងពិភពលោក ។

10. Karl Albrecht


ជាមួយទ្រព្យសម្បត្តិ 23,5 ពាន់លានដុល្លា ។ គាត់ជាអ្នកជំនួញលើ ផ្សារទំនើប របស់ក្រុម
ហ៊ុន Aldi Sud នៅអឺរ៉ុប។ បច្ចុប្បន្នក្រុមហ៊ុនគាត់មាន ផ្សារទំនើបចំនួន 1000 ក្នុងចំនោម
29 ប្រទេស លើពិភពលោក ។ ចំនូលប្រចាំឆ្នាំរបស់គាត់ 37 ពាន់លានដុល្លា ៕