ប្លែកៗ៖ រូបភាពស្ទើរតែមិនគួរអោយជឿមួយ ត្រូវបានគេផ្ដិតយកពី កសិដ្នានចញ្ចឹមចៀមមួយកន្លែង ក្នុងតំបន់ Devon ប្រទេសអង់គ្លេស។ រូបភាពដែលមិនគួរអោយជឿនោះ គឺថាមានសត្វសុនខមួយក្បាល តែងតែពាំយកទឹកគោ ដែលម្ចាស់របស់វាទិញមកពីផ្សារ សម្រាប់វា តែវាបែរជាពាំទៅបញ្ចុកកូនសត្វចៀមដ៏តូចមួយ ដែលរស់នៅក្នុងកសិដ្ឋានទៅវិញ។

លោកស្រី Louise Moorhouse ម្ចាស់កសិដ្ឋានចញ្ចឹមសត្វចៀម បានអោយដឹងថា សុនខរបស់គាត់តែងតែ ពាំទឹកដោះគោអោយកូនចៀមតូចមួយនេះ ជារៀងរាល់ថ្ងៃ ពោលគឺ ព្រឹក ថ្ងៃ និងពេលល្ងាច។ ការធ្វើបែបនេះ បានធ្វើអោយគាត់មានចម្ងល់ថា ហេតុអ្វីក៏សុនខរបស់គាត់ ចូលចិត្ដតែកូនសត្វចៀមតូចមួយអញ្ចឹង? ខណៈដែលក្នុងកសិដ្ឋានគាត់ មានសត្វចៀមរហូតដល់ ២៧០ ក្បាលឯណ្ណោះ។


នៅក្នុងន័យនេះ យើងឃើញថា មិនត្រឹមតែមនុស្សទេ ដែលចេះចែករំលែក នូវរបស់របរ នំចំណីដល់គ្នា និងគ្នា សូម្បីតែសត្វដែលមានពួជខុសគ្នា ក៏មានចិត្ដអាណិតគ្នាដែរ ហើយនឹងអាចចែករំលែកនូវរបស់របរទៅគ្នាបានទៀតផង។ នេះក៏អាចឆ្លុះបញ្ចាំងអោយឃើញ ចំពោះមនុស្សមួយចំនួនដែលកម្រ និងជួយគ្នា ឬចែករំលែកគ្នា ជាពិសេសទៅដល់អ្នទីទាល់ក្រ។ ដូច្នេះ តាមរយៈរូបភាពខាងលើ យើងគួរតែចេះផ្ដល់ភាពមេត្ដាដល់គ្នា និងគ្នា ជួយគ្នាទើបជាប្រការដ៏ល្អមួយសម្រាប់មនុស្សជាតិ៕
ដោយ៖ រក្សាប្រភព៖ dailymail