តាមប្រភពព័ត៌មានដ៏ជិតស្និទជាមួយ Dortmund, Jose Mourinho បានមានការសន្ទនាគ្នា ជាលក្ខណៈឯកជន ជាមួយអ្នករួមអាជីព Jurgen Klopp មុនការប្រកួតជុំទី១ Champions League។នៅក្នុងការសន្ទនាគ្នានេះ Mourinho បានបង្ហើបពីការវិលត្រលប់ទៅដឹកនាំក្លឹប Chelsea វិញចាប់ពីរដូវកាលក្រោយ បើទោះជា Real ដណ្តើមបានពាន Champions League លើកទី១០ ឬក៏មិនបានក៏ដោយ។

បើតាម Bild, Mourinho កំពុងតែមានផែនការកសាងក្លឹប Chelsea ឡើងវិញយ៉ាងស្ងៀមស្ងាត់។គាត់មានការចាប់អារម្មណ៍យ៉ាងពិសេសជាមួយកីឡាករខ្សែប្រយុទ្ធ Robert Lewandowski, និងមានការនិយាយដោះដូរជាមួយ Klopp ស្តីពីប្រធានបទនេះថែមទៀតផង។

/

នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជុំទី១ គឺកីឡាករ Lewandowski នេះហើយ ជាអ្នករកបានគ្រាប់បាល់៤ គ្រាប់ឲ្យ Dortmund។ ជ័យជំនះ ៤-១ របស់ក្លឹបអាឡឺម៉ង់ បានរុញច្រាន Real និង Mourinho ដល់មាត់រណ្តៅនៃភាពបរាជ័យ។

បើតាមសារព័ត៌មានរបស់អង់គ្លេស មហាសេដ្ឋីលោក Roman Abramovich បានត្រៀមរួចជាស្រេចនូវទឹកប្រាក់រាប់រយលានផោន សំរាប់ឲ្យ Mourinho កសាង Chelsea ឡើងវិញនៅក្នុងរដូវកាលទិញលក់កីឡាករនាវិស្សមកាលនេះ ហើយប្រាក់បៀវត្សន៍ឯត្តទគ្គកម្ម ២០លានផោន/ឆ្នាំ ក៏កំពុងរង់ចាំគ្រូបង្វឹករូបនេះ ពេលវិលត្រលប់មក Stamford Bridge វិញផងដែរ៕

ដោយ៖ សិលាប្រភព៖ VE