បើតាមគេហទំព័រ Macotakara របស់ជប៉ុន ផលិតផលស្មាតហ្វូន តំលៃថោក របស់ Apple មានពណ៌ស្រស់ស្អាតជាច្រើនផ្សេងគ្នា ដែលជាក់ស្តែងរួមមាន ពណ៌ខៀវ ស ប្រផេះ ផ្កាឈូក បៃតង លឿង និងពណ៌ទឹកក្រូច។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺពណ៌ខ្មៅ មិនត្រូវបានឃើញនិយាយក្នុងនេះឡើយ (អាចមិនផលិត)។
បច្ចុប្បន្ន Apple ទើបតែចេញផែនការដំឡើង 1.000 គ្រឿងស្មាតហ្វូននេះ នៅខែក្រោយ ក្នុងគោលបំណងសំរាប់យកពិសោធសាកល្បង។ ជាក់ស្តែង រយះពេលចែកចាយ នៅលើទីផ្សារ នៅមិនទាន់កំនត់ឡើយអាចនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

ប្រភពព័ត៌មានមួយចំនួនកាលពីពេលមុនៗ បានឲ្យដឹងថា ស្មាតហ្វូននេះនឹងប្រើប្រាស់សំបកជ័រPolycarbonate ហើយស្មាតហ្វូន តំលៃថោក របស់ Apple ក៏មិនលក់ថោកប៉ុន្មានឡើយ។ គំរូiPhone ថ្មីនេះ ត្រូវបានប៉ាន់ស្មានថា លក់ក្នុងចន្លោះពី 350 USD ដល់ 400 USD (តំលៃមិនមានកិច្ចសន្យា)។

ទន្ទឹមនឹងនោះ Macotakara ក៏បានបញ្ជាក់ថា iPhone 5S ស៊េរីបន្ទាប់របស់ iPhone 5 នឹង Supportអំពូល LED Flash ពីរ និងមាន Microphone រាងមូល ស្ថិតនៅចន្លោះ Camera និង Flash ៕
ដោយ៖ សិលាប្រភព៖ VE