ការហាត់ពុតខ្លួនប្រាណជាសកម្មភាពចំបងសំរាប់មុខវិជ្ជាផ្នែកកីឡាអត្តពលកម្ម
របស់ជនជាតិចិន វាបានធ្វើអោយប្រទេសនេះទទួលបានពានរង្វាន់ មេដាយមាស
ជាច្រើននៅក្នុងការប្រកួតពានរង្វាន់ Olympic ម្តងៗ ។ សាលាហ្វឹកហាត់ដែលមាន
ឈ្មោះល្បីបំផុតនៅទីនោះគឺ Li Xiaoshuang ដែលពីមុនមានឈ្មោះថា មជ្ឈមណ្ឌល
ហ្វឹកហាត់កីឡា Briston ។ ជើងឯកពិភពលោកដែលចេញពីសាលានេះមានដូចជា
លោក Li, Li Xiaoshuang, Zheng Li និង Yang Wei...ជាដើម ។

នៅក្នុងសាលានេះអ្នកដែលចូលរៀនទីនោះសុទ្ធតែកុមារតូចៗ ។ តាមការធ្វើស្ថិតិបាន
អោយដឹងថាមាន 80%នៃឪពុកម្តាយរបស់ក្មេងទាំងអស់នោះជាអ្នករកស៊ី ពួកគេគ្មាន
ពេលដើម្បីមើលថែរកូនៗទេ មានតែបញ្ជូនពួកគេមកសាលានេះ ព្រោះមានអ្នកមើល
ថែរ ម្យ៉ាងទៀតអោយពួកគេរៀនដើម្បីអនាគត់ថ្ងៃក្រោយផង ។



នៅក្នុងសាលាក្មេងៗទាំងនោះរស់នៅជាសហគមន៍ស្ថិតក្រោមអ្នកគ្រប់គ្រងតែមួយ
ក្រៅពីការហ្វឹកហាត់ ពួកគេក៏ត្រូវរៀនមុខវិជ្ជាសិល្បៈទៀតផងដែរ ។



នៅពេលហាត់ក្មេងៗត្រូវឆ្លងកាត់នូវលំហាត់ដ៏តឹងរ៉ឹង និង ពិបាកៗពីសំណាក់គ្រូបង្វឹក ។
ដំណក់ទឹកភ្នែកស្រក់ហូរ រហាមតាមថ្ពាល់នៃពួកក្មេងៗ គួរអោយអាណិតក្រៃលែង ។
បន្ទាប់ពីការលំបាកមួយរយៈនេះទៅអនាគត់ របស់ពួកគេបានបង្វិលទៅរកទិសមួយ
ថ្មី ដែលខុសស្រឡះពីមុន ។


សាលា Li Xiaoshuan ចាប់ទទួលកុមារចាប់ពីអាយុ 3ឆ្នាំ ។ ក្រោយពីការហ្វឹកហាត់ 5ឆ្នាំ
បណ្តារសិស្សពូកែរនឹងត្រូវបានចាត់ចូលក្នុងក្រុមប្រកួតរបស់ ខេត្ត ។


បើមានសិស្សណាមិនអាចឆ្លងផុតនូវការហ្វឹកហ្វឺននេះទេ ពួកគេត្រូវតែសងរាល់ការ
ចំណាយទាំងអស់ទៅសាលាវិញ នូវអ្វីដែលសាលាធ្លាប់បានចំណាយជំនួសគេ ។


ចំពោះឪពុកម្តាយក្មេងវិញតើពួកគេមានអារម្មណ៍បែបណានៅពេលបានឃើញរូបភាព
នៃសកម្មភាពទាំងនេះ ។ ដោយភាពហ្មត់ចត់ពេកលើកុមារ សាលាមួយនេះក៏ធ្លាប់បាន
ទទួលការមិនពេញចិត្ត និង​ការរិះគុន ពីពិភពលោកផងដែរ ៕