សារព័តមានរបស់អេស្ប៉ាញ បានរាយការណ៍ព័ត៌មានមកថា បន្ទាប់ពី Real Madrid​ ចាញ់Atletico នៅ King Cup រួចមក ក្រុមការងាររបស់ Real Madrid បានបើកអង្គប្រជុំមួយដែលទាក់ទង នឹងអនាគតរបស់ Joes Mourinho នៅ Real Madrid ។

/ក្នុងសន្និសិទ្ទិកាសែតនៅ Bernabeu លោក Florentina Perez បានប្រកាសពីការចាកចេញរបស់ Jose Mourinho ជាផ្លូវការចំពោះមុខអ្នកសារព័ត៌មាន ។ លោក Perez និយាយថាគ្មានអ្នកណា ដេញអ្នក ឬមានបញ្ហាវិវាទអ្វីនោះទេ នេះគឺជាការព្រមប្រៀង សំរេចចិត្តទាំងសងខាង ។ក្នុងរយៈពេល ៣ ឆ្នាំនេះទោះបីជា មិនសូវបានឈ្នះពានរង្វាន់តែ Real Madrid ក៏ជាប់ឈ្មោះក្នុងលំដាប់កំពូលរបស់ បាល់ទាត់ពិភពលោកដែរ ។ចំពោះការសំរេចចិត្ត រើសយកគ្រូបង្វឹកថ្មី នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ចំណែកពាកចចាមអារ៉ាមមួយចំនួន ដែលបាននិយាយថា យើងបានទាស់សំដីជាមួយ ក្លឹប PSG នោះគឺគ្មានទេហើយយើងបានទាក់ទងទៅ PSG ដើម្បីយកលោក Anceloti តែ PSG បានប្រាប់ថា Ancelotiនៅជាប់កុងត្រានៅឡើយ ហើយយើងក៏គោរពក្រុម PSG ផងដែរ ។ ដូចនេះបានន័យថាក្រុមChelsea មិនចាំបាច់បង់ថ្លៃខូចខាត សងជំងឺចិត្តទៅ Real Madrid ឡើយ ៕ 

/

ដោយ ៖ កុសលប្រភព ៖ 24h