ព័ត៌មានអន្តរជាតិ ៖ ករណីធ្លាក់យន្តហោះនៅប្រទេសឡាវ កាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ បានធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅទូទាំងពិភពលោក  ខណៈទីភ្នាក់ងារសារព័ត៌មានបរទេសល្បីៗមួយចំនួន បានចាប់អារម្មណ៍ចុះផ្សាយ នៅលើទំព័រមុខរបស់ខ្លួន។

width=434

គួរបញ្ជាក់ផងដែរ   ឧបទ្ទេវហេតុដែលជាករណីធ្លាក់យន្តហោះខាងលើនេះ  បានកើតឡើងកាលពីរសៀលថ្ងៃពុធ សប្តាហ៍កន្លងទៅនៅជិតខេត្តចម្ប៉ាសាក់  ដែលមានព្រំប្រពល់ដែនជាប់នឹងប្រទេសកម្ពុជា   និងប្រទេសថៃ    ។  អាជ្ញាធរក្នុងស្រុក បានអះអាងអោយដឹងថានៅលើយន្តហោះមួយគ្រឿងនោះ មានអ្នកដំណើរ ៤៤ នាក់ និងបុគ្គលិកបម្រើការ ៥ នាក់ផ្សេងទៀត ដោយយន្តហោះមួយនេះ ធ្វើដំណើរហោះចេញពីទីក្រុង Vientiane ។

width=424

បន្ថែមពីលើនេះ ​  ជនរងគ្រោះទាំង ៤៤ ​នាក់ រូមទាំងបុគ្គលិកបម្រើការលើយន្តហោះទាំង ៥ នាក់ផ្សេងទៀត  ​ ទាំងអស់គ្នា    ត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិតទាំងអស់គ្នានៅក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះលើកនេះ  ដោយនៅក្នុងនោះពួកគេជាជនជាតិ  ឡាវ បារាំង អូស្រ្តាលី ថៃ កូរ៉េ វៀតណាម កាណាដា ចិន ម៉ាឡេស៊ី តៃវ៉ាន់  អាមេរិក  ក៏ដូចជាជាជនជាតិខ្មែរម្នាក់ផងដែរ  គឺ លោក យុង សំ ជាអវកាសយាននិកបើកយន្តហោះ ផ្ទាល់តែម្តង។ ដោយឡែក      វីដេអូឯកសារមួយស្តីពីគ្រោះថ្នាក់ធ្លាក់យន្តហោះលើកនេះ  ត្រូវបានរកអោយឃើញថា ពិតជាទទួលបានការពេញនិយម និងល្បីជាខ្លាំង   ខណៈប្រទះឃើញនៅក្នុងទំព័រហ្វេសប៊ុក។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

width=426

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- អាកាសយាននិក ខ្មែរ ម្នាក់បានស្លាប់នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះនៅឡាវ- រកឃើញសាកសព ១១ នាក់ពីទីវាល កន្លែងធ្លាក់យន្តហោះនៅឡាវ- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ- ស្លាប់កើនដល់ ១៥០ នាក់ ៣ លាននាក់រងផលប៉ះពាល់ ព្រោះតែគ្រោះរញ្ជួយប្រថពី- លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ

ដោយ ៖ កុសលប្រភព ៖ FB & YT