អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា លោកគ្រូពេទ្យម្នាក់បានសម្រេចចិត្ដ ចាក់ស្រា (Alcohol) ចូលទៅក្នុងបេះដូងអ្នជម្ងឺម្នាក់ ដើម្បីជួយសង្រ្គោះជីវិតរបស់គាត់។

width=459

លោក Tom Johnson ជាវេជ្ជបណ្ឌិត ប្រចាំការក្នុងវិទ្យាស្ថាន Bristol Heart Instituteប្រទេសអង់គ្លេស បាននិយាយថា​ ដោយសារលោក Ronald Aldom មានវ័យ ៧៧ឆ្នំា កំពុងមានជម្ងឹប្រចាំកាយ ហើយតែងតែមានអាការៈស្ទះបេះដូងទៀតផងនោះ គាត់ក៏បានសម្រេចចិត្ដ យកជាតិអាល់កុល ចាក់ចូលទៅក្នុងបេះដូងរបស់គាត់ ដើម្បីអាចអោយគាត់ មានជីវិតបន្ដទៅមុខទៀត។

width=459

គាត់បានបន្ដថា នេះក៏អាចនិយាយថា វាជាបទពិសោធន៍លោកទីមួយ ដែលគាត់បានសាកល្បងបែបនេះ។ការធ្វើបែបនេះ ព្រោះបន្ទាប់ពីគាត់ធើ្វកោសល្យវិច័្ចយរួចមក គាត់ឃើញថាចង្វាក់បេះដូង របស់បុរសចំណាស់ម្នាក់នេះ គឺមានដំណើរមិនប្រកតី ដែលវាមានឈ្មោះថាVentricularTachycardia (VT)។

width=459

Dr.Tom Johnson

Ventricular Tachycardia នេះហើយ ដែលអាចធ្វើអោយគ្រាប់គោលិការតូចៗ ក្នុងសសៃឈាមបេះដូង មានចលនារអាក់រអួល ដែលនាំអោយមានជម្ងឺគាំងបេះដូង។ តែនៅពេលដែល យើងចាក់ស្រាចូលទៅ វាអាចអោយគោលិការទាំងនោះ មានសភាពប្រកតីឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកតាដែលមានវ័យ ៧៧ឆ្នាំ ម្នាក់នោះអាចដើររួចបានដែរ នៅពេលនេះ៕

ដោយ៖ វត្ដីប្រភព៖ newsday