អូស្រ្ដាលី៖ តាមការអោយដឹងពីពត៌មាន Insider បានអោយដឹងថា កាលពីថ្ងៃអង្គារ ទី ១១កញ្ញា កន្លងទៅនេះ មានគ្រោះធម្មជាតិខ្យល់ព្យុះ (Tornado) ដ៏អាក្រក់ បានកើតឡើង ក្នុងប្រទេសអូស្រ្ដាលី។ ខ្យល់ព្យុះនោះទៀតសោត គឺបង្កអោយមានបណ្ដុំខ្សាច់យ៉ាងធំ​​ និងបន្ទាត់អណា្ដតភ្លើងផងដែរ។

តាមប្រភពខាងលើបានអោយដឹងថា បាតុភូតដ៏ចម្លែក ដែលមិនធ្លាប់មានពីមុនមកនេះ គឺបានកើតឡើងក្នុងតំបន់មួយ ដែលស្ថិតនៅទិសនរតីនៃប្រទេសអូស្រ្ដាលី ខណៈដែលព្យុះនេះបានកើតឡើងក្នុងរយៈពេលប្រមាណជា ៣០នាទី ទើបស្ងាត់ទៅវិញ។ លោក Wysoc-ki អ្នកវិទ្យាសាស្រ្ដនៃសាកលវិទ្យាល័យ Cornell University រដ្ឋ New York សហរដ្ឋអាមេរិកបានអោយដឹងថា បាតុភូតនេះ គឺមានគ្រោះថ្នាក់ណាស់ ព្រោះវាត្រូវបានកើតឡើងដោយកម្លាំងខ្យល់បក់យ៉ាងខ្លំាងទៅប៉ះជាមួយ កំដៅយ៉ាងខ្ពស់ នៅក្នុងបរិយាកាស ទើបបង្កើតដុំភ្លើងដ៏ធំបែបនេះ។

width=457

ទោះបីជាយ៉ាងណាក៏ដោយ ក៏បាតុភូតនេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ ដល់មនុស្សសត្វ ឬខូចខាតទ្រព្យសម្បត្ដិអ្វីដែរ។ នេះជាវីដេក្លីបដែលបង្ហាញពីខ្យល់ព្យុះដ៏កំនាចមួយនេះ សូមចុចដើម្បើមើល។

 

ដោយ៖ សីហាប្រភព៖ businessinsider