ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ មានការប្រកាសផ្ទេរមុខតំណែង ពីអភិបាលរងខេត្តព្រះវិហារ មកជាអភិបាលរងរាជធានីភ្នំពេញម្នាក់ គឺលោក ស៊ុយ សេរិទ្ធ ក្រោមអធិបតីភាព លោក ព្រំ សុខា  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលួមពីអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ស៊ុយ សេរិទ្ធ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យផ្ទេរភារ​កិច្ច ពីអភិបាលរងខេត្តព្រះវិហារ មកជាជាអភិបាលរងរាជធានីភ្នំពេញវិញ ដែលមន្រ្តីខ្លះនិយាយថា មក​ជំនួសកន្លែងលោក ជ្រាង សុផាន អតីតអភិបាលរង ដែលទទួលមរណាភាព កាលពីពេលថ្មីៗនេះ៕

/

/

/

/

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី