នៅឆ្នាំ 2009 រថយន្តប្រភេទ V6 កំលាំងម៉ាស៊ីន 230 សេស មាន 5 កន្លែងត្រូវបានផលិត
យ៉ាងពិសេសក្រោមការរចនាម៉ូដដ៏ពិសេសតាមគំរូនៃ គ្រាប់មីស៊ីល រថយន្តនោះមានឈ្មោះ
ថា Libyan Rocket ជាកម្មសិទ្ធរបស់លោកប្រធានាធិបតី ប្រទេស Libya ។

Libyan Rocket បានបង្ហាញមុខនៅក្នុងពិធីប្រជុំសារពត៌មានមួយដែលដឹកនាំដោយលោក
Gaddafi នាខែកញ្ញា ឆ្នាំ 2009​ កន្លងទៅ ​។ លោកបានប្រកាសអោយដឹងពីមូលហេតុនៃការ
ផលិតរថយន្តនេះឡើងថា ថ្នាក់ដឹកនាំរបស់យើងបានចំនាយពេលដ៏មានតំលៃដើម្បីរកដំនោះ
ស្រាយមួយដ៏ប្រសើរនិង សុត្ថិភាព​
ហើយនេះជាប្រភេទរថយន្តមួយដែលសុវត្ថិភាពបំផុត ។

Libyan Rocket បំពាក់ដោយប្រព័ន្ធការពារស្វ័យប្រវត្តិ ដែលបានផលិតឡើងដោយក្រុមហ៊ុន
Tripoli ប្រទេស Libya ។

Libyan Rocket ក្នុងពិធីប្រជុំ 9/2009

គំរូយកតាមអាវុធប្រល័យលោក មីស៊ីល

ទ្វារខាងមុខបើកធម្មតា ផ្នែកខាងក្រោយគឺបើកទៅក្រោយតែម្តង ៕