សហរដ្ឋអាមេរិច គឺជាកន្លែងដែលមនុស្សជាច្រើននៅលើពិភពលោក តែងតែប្រាថ្នាចង់ទៅរស់នៅ នឹងប្រកបការងារ។ រដ្ឋភាគច្រើននៅសហរដ្ឋអាមេរិច មានមនុស្សជាច្រើនរស់នៅ តែក៏មានរដ្ឋមួយចំនួន តូចត្រូវបានបោះបង់ និងគ្មានមនុស្សរស់នៅ ហើយត្រូវបានក្លាយជា ទីក្រុងខ្មោច ដែលទីក្រុងខ្មោចទាំងនោះ រួមមាន៖
1, Bodie, California
ដែលជាអតីតទីក្រុងមាស ដែលមានមនុស្សប្រមាណ 10000 នាក់បានរស់នៅក្នុងឆ្នាំ 1870។


2, Thurmond, West Virginia
ទីក្រុងតូចមួយធ្លាប់ត្រូវបានគេបន្ទុះគ្រាប់បែកកាលពីកំឡុងឆ្នាំ 1800 ហើយនៅឆ្នាំ2000 ទីក្រុងនេះមានមនុស្សត្រឹមតែ 7 គ្រួសាររស់នៅ ហើយហាងដ៏ធំមួយដែលនៅជាប់នឹង ផ្លូវរថភ្លើង ត្រូវបានផ្លាស់ប្តូរមកជា សារមន្ទីរវិញ។



3, Santa Claus, Arizona
ទីក្រុងនេះត្រូវបានបង្កើតនៅកំឡុងឆ្នាំ 1930 ទាក់ទាញអ្នកទេសចរ និងដើម្បីលក់អចលន ទ្រព្យ។ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ត្រូវបានតែងលំអរដោយរូបភាព ដូចជាពេលបុណ្យណូអែល ជាមួយនឹងអ្នកបំរើក្នុងសំលៀកបំពាក់ពណ៌ក្រហម ដែលធ្វើ អោយអ្នកទេសចរមានអារម្មណ៏ថាខ្លួនកំពុងនៅក្នុងពិធីបុណ្យណូអែល រៀងរាល់ថ្ងៃពេញ មួយឆ្នាំ។


4, Calico, California
គឺជាទីក្រុងផលិតប្រាក់ ហើយក្នុងកំឡុងឆ្នាំ 1890 នៅពេលដែលតំលៃ ប្រាក់បានធ្លាក់ចុះ ទីក្រុងរ៉ែប្រាក់មួយ ក៏ត្រូវបានប្រែក្លាយជាទីក្រុងខ្មោចនៅឆ្នាំ 1907។


5, Goldfield, Arizona
ទីក្រុងមាសមួយនេះ មានការរីកចំរើនជាខ្លាំងក្នុងកំឡុងឆ្នាំ1890 ហើយបន្ទាប់ក៏បានក្លាយជា ទីក្រុងខ្មោចអស់រយៈពេលជាច្រើនឆ្នាំ តែទីក្រុងនេះត្រូវបានរស់ឡើងវិញ នៅឆ្នាំ 1960 ដែលមានការបង្កើតដូចជា ហាងទំនិញសំរាប់ភ្ញៀវទេសចរណ៏ ។


6, Virginia City, MT
ទីក្រុងរ៉ែមាស ដែលមានប្រជាជនប្រមាណ 10000 នាក់នៅក្នុងឆ្នាំ 1863 ហើយបន្ទាប់មក ក៏ក្លាយជាទីក្រុងខ្មោចបន្ទាប់ពីអស់មាស។


7, Cahawba, AL
គឺជាទីក្រុងដែលគ្រប់គ្រងដោយ Alabama ពីឆ្នាំ 1820 ដល់ 1826 ហើយនៅឆ្នាំ 1825 គឺមាន ការបញ្ជាក់យ៉ាងច្បាស់ពីស្ថានភាពភូមិសាស្រ្ត ថាទីកន្លែងនេះគឺមិនមានជាជំរើសល្អឡើយ ដោយសារតែមានទឹកជំនន់រៀងរាល់ឆ្នាំ ហើយក៏ប្រែក្លាយជាទីក្រុងខ្មោច។


8, Dogtown, MA
អាគារចុងក្រោយត្រូវបានកំទេចចោលនៅឆ្នាំ 1845 ហើយឈ្មោះទីក្រុងនេះត្រូវបានដាក់ ដោយសារតែការរស់នៅរបស់ប្រជាជនមានកំរិតទាប គឺដូចសត្វឆ្កែ។


9, Rhyolite, NV
នៅក្នុងឆ្នាំ 1907 ទីក្រុងនេះមាន សាលារៀន មន្ទីរពេទ្យ ទីផ្សារភាគហ៊ុន ថែមទៀត តែដោយសារតែការរាលដាលនៃជំងឺ ការរៀនគ្មានថ្ងៃឈប់សំរាក និងបញ្ហាបេស្យាចារ បានធ្វើអោយប្រជាជនចាប់ផ្តើមចាកចេញពីទីក្រុងនេះ។



ក៏មានបណ្តាទីក្រុងមួយចំនួនទៀតដែលត្រូវបានបោះបង់ចោលនិងក្លាយជាទីក្រុងខ្មោច ដូចជា

ទីក្រុង Glenrio, TX and NM





ទីក្រុងGleeson, Courtland, and Pearce, AZ



ទីក្រុង Flagstaff, ME



ទីក្រុងTerlingua, TX