ការ៉េម ដែលផលិតចេញពីទឹក ដោះមនុស្សពិតៗ នៅក្នុងហាងមួយ នៅទីក្រុងឡុង ប្រទេសអង់គ្លេស ត្រូវបានដកចេញពីបញ្ជីរាយមុខ ម្ហូបហើយដោយអញ្ញាធរមូលដ្ឋាន ដោយសារតែគេគិតថា បង្អែមប្រភេទនេះអាចនឹងប៉ះពាល់ដល់ សុខភាព ដោយក្រុមមន្ត្រី បានយកការ៉េម ដែលផលិតចេញពី ទឹកដោះមនុស្សទៅធ្វើ ការពិនិត្យ ហើយឃើញថា អាចមានមេរោគ ។ ការ៉េមដែលផលិតចេញ ពីទឹកដោះ មនុស្សត្រូវបានគេដាក់ឈ្មោះថា Baby Gaga ដែលទើបនឹងចេញលក់ជាផ្លូវការណ៏កាលពី ថ្ងៃព្រហស្បតិ័ សប្តាហ៍មុននេះ នៅហាងការ៉េមដែលមានឈ្មោះថា London Covent Garden។ ហើយគ្រឿងផ្សំ នៃការធ្វើ ការ៉េមនេះគឺ មិនសូវខុស ពីការ៉េមផ្សេងៗប៉ុន្មានទេ ប៉ុន្តែខុសត្រង់ ផ្សំជាមួយទឹកដោះមនុស្ស ហើយការ៉េម នេះមានតំលៃ 23 ដុល្លាឯណោះ។ ទឹកដោះដែលយក មកធ្វើការេមនេះ គឺបានមកពីការបរិច្ចាគរបស់ស្រ្តី ដែលផ្សាយពាណិជ្ជកម្ម លើវែបសាយ។