វាមិនមានជារឿងដែលអាចកើតឡើងជារៀងរាល់ថ្ងៃទេ ដែលក្មេងប្រុសដែលទើបតែមានអាយុត្រឹមតែ 13 ឆ្នាំ អាចទៅធ្វើបទបង្ហាញ ទៅកាន់ រដ្ឋសភាសហរដ្ឋអារិច។ Felix Finkbeiner ដែលមានអាយុទើបតែ 13 ឆ្នាំ នេះមិនមានជាក្មេងធម្មតា នោះទេ។ Finkbeiner សព្វថ្ងៃគឺម្ចាស់ និងជាប្រធាននៃអង្គការ មួយដែលមាន ឈ្មោះថា Plant for the Planet ដែលបង្កើតឡើងក្នុងគោលបំណង ធ្វើការដាំដើមឈើអោយបាន រាប់លានដើមទូទាំងពិភពលោក។



ការជួបនៅសភាសហរដ្ឋអារិច Finkbeiner មានរបៀបវារះ មួយ គឺភារកិច្ចរបស់ យុវជនចំពោះការដាំដើមឈើ ហើយអ្វីដែល Finkbeiner ចង់និយាយគឺ Stop Talking and Start Planting ដែលមានន័យ ឈប់និយាយ ហើយចាប់ផ្តើមដាំដើមឈើវិញ។ Finkbeiner បានបង្ហាញ ពីក្តីព្រួយបារម្ភចំពោះការបាត់បង់ដើមឈើ ដែលវាគឺបញ្ហាមួយដ៏ធំ ហើយវានឹងប៉ះពាល់ដល់អនាគត ក្មេងៗ ដូចជាពួកគេជាដើម។ Finkbeiner បានបន្ថែមទៀតថា ពួកយើងជាក្មេងៗ ដឹងថា យុវជន យល់គ្រប់យ៉ាងពី បញ្ហានេះ ប៉ុន្តែពួកយើងជាក្មេង ឆ្ងល់ថា ហេតុអ្វីក៏ក្រុម យុវជនមិនមានធ្វើ សកម្មភាពទាក់ទងនឹងបញ្ហាទាំង នោះ។

Plant for the Planet ត្រូវបានបង្កើត គ្រប់ថ្នាក់ទី 4 ទាំងអស់នៅក្នុងប្រទេស អាឡឺម៉ង់ ហើយ Finkbeiner បាននិយាយនៅក្នុងថ្នាក់រៀនពី Wangari Maathai ដែលបានពាន់រង្វាន់ ណូបែល ពិភពលោក ដែលបាន ដាំដើមឈើ ចំនួន 30 លានដើម នៅប្រទេស កេនយ៉ា (Kenya) ។ ហើយ Finkbeiner បាននិយាយថា ការ ដាំដើមឈើអាចទទួលបានជោគជ័យទៅបាន គឺអាស្រ័យទៅលើក្មេងៗ ដោយសារតែក្មេងៗមានចំនួន ច្រើន នៅលើពិភពលោក បើទោះជាពួកគេនៅតំបន់ផ្សេងៗ ពីគ្នា តែពួកគេត្រូវតែធ្វើការជាមួយគ្នាទើបអាចទទួល ជោគជ័យ។ ហើយ Finkbeiner បានបន្ថែមទៀតថា សព្វថ្ងៃនេះ Plant for the Planet មានក្មេងៗ 100,000 នាក់នៅ 91 ប្រទេសហើយពួកគេបានដាំដើមឈើបានចំនួន 3,5 លានដើមរួចហើយ ហើយនឹងបន្តដាំបន្ថែម ទៀត។ ហើយបាននិយាយទៅកាន់ក្រុម យុវជននៅ New York City middle school ថានេះមិនមានជាការ ជួយសង្គ្រោះ ខ្លាឃ្មុំស នៅប៉ូលទេ តែវាគឺជាការសង្រ្គោះ អនាគតរបស់ពួកយើង។ Finkbeiner ក៏បានស្នើដល់ សិស្សនៅ ដែលកម្រនឹងឃើញដើមឈើ អោយចាប់ផ្តើមដាំដើមឈើឡើង។ ហើយជាចុងក្រោយ Finkbeiner បានថា យើងមិនពឹងផ្អែកទៅលើក្រុមយុវជនទាំងស្រុងដើម្បីអនាគតរបស់ ពួកយើងទេ គឺយើងត្រូវធ្វើវាដោយដៃរបស់យើងដើម្បីអនាគត់របស់យើង។