ជាមូលដ្ឋាន Workplace ស្រដៀងទៅនឹង Facebook ប៉ុន្តែ វាត្រូវបានប្រើប្រាស់ដើម្បីតភ្ចាប់ និងចែករំលែកជាមួយមិត្តរួមការងារដូចគ្នា គឺមិនមែនជាមួយមិត្តភ័ក្ដិនោះទេ។

/

Facebook ទើបតែបានឧទ្ទេសនាមបណ្ដាញសង្គមមួយសម្រាប់ការិយាល័យដែលមានឈ្មោះថា Workplace បន្ទាប់ពីធ្វើការសាកល្បងបានពីរឆ្នាំ។ ផលិតផលថ្មីនេះ ស្រដៀងទៅនឹងបណ្ដាញសង្គម Facebook ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែ Workplace ផ្ដោតទៅលើការតភ្ជាប់ជាមួយមិត្តរួមការងារនៅការិយាល័យ និងគិតប្រាក់លើអ្នកប្រើប្រាស់ម្នាក់ៗ។

Workplace នឹងក្លាយជាគូប្រជែងជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីទំនាក់ទំនងក្នុងការិយាល័យ ដូចជា Slack ជាដើម។ ក្នុងប៉ុន្មានឆ្នាំមកនេះ Slack បានបង្រីកខ្លួនយ៉ាងខ្លាំងក្លា ហើយបានក្លាយជា startup “យក្ស” មួយ។ បច្ចុប្បន្ន Workplace របស់ Facebook គិតថ្លៃចាប់ពី ១ដល់៣ដុល្លារសម្រាប់មនុស្សម្នាក់ ចំណែកសេវាកម្មរបស់ Slack គិតថ្លៃដល់ទៅ ៦,៦៧ដុល្លារសម្រាប់មនុស្សម្នាក់។

/

បច្ចុប្បន្ន គណនី Facebook និងគណនី Workplace មិនមានទំនាក់ទំនងនឹងគ្នានោះទេ មានន័យថា បើសិនចង់ប្រើ Workplace អ្នកនឹងត្រូវបង្កើតគណនីថ្មី។

ចំនុចពិសេសមួយនៅលើ Workplace នោះគឺ វាមិនមានផ្សាយពាណិជ្ជកម្ម ដោយវាផ្ដោតទៅលើតែការផ្ញើសារ និងការទំនាក់ទំនងជាមក្រុម។

/

បច្ចុប្បន្ន មានក្រុមហ៊ុនជាង ១.០០០ កំពុងប្រើប្រាស់ Workplace ក្នុងដំណាក់កាលសាកល្បង (មិនគិតថ្លៃ)។ បើសិនចង់ប្រើប្រាប់បន្ត បណ្ដាក្រុមហ៊ុននេះនឹងត្រូវបង់ប្រាក់ប្រចាំខែសម្រាប់មនុស្សម្នាក់ៗ។

ប្រែសម្រួល ៖ តារាប្រភព ៖ The Verge