ព័ត៌មានអន្តរជាតិ ៖ ការវាយប្រហារ តាមអាកាសមួយ ដែលត្រូវបានគេដឹងថា ធ្វើ  ឡើងជាក់ស្តែងពី សំណាក់ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក នោះ បានវាយប្រហារ កំទេច សំណង់អាគារពេទ្យ មនុស្សធម៌ នៅភាគខាងជើង ប្រទេស អាហ្វហ្គានីស្ថាន ចុងសប្តាហ៍ថ្ងៃសៅរ៍   កន្លងទៅនេះ​ សម្លាប់ មនុស្សហោចណាស់ ១៩ នាក់ ក្នុងនោះ ៣ នាក់ជាក្មេងតូច ទាំងអស់គ្នា ជាពលរដ្ឋស៊ីវិល ។

/

ប្រភពបញ្ជាក់អោយដឹងថា ៖ ការវាយប្រហារ តាមអាកាសលើកនេះ ត្រូវ  បានធ្វើឡើង វេលាព្រលប់ ថ្ងៃសៅរ៍ មុនព្រះអាទិត្យលិច ទៅលើ សំណង់អាគារមន្ទីរពេទ្យ ពេទ្យគ្មានព្រំដែនឬ Doctors Without Borders ខណៈវិនាទីនោះ បណ្តាក្រុមវេជ្ជបណ្ឌិត កំពុងតែព្យាបាលអ្នកជម្ងឺច្រើននាក់ ។ មន្រ្តីសុខាភិ បាលពីមន្ទីរពេទ្យមួយកន្លែងនេះ អោយដឹងថា ពួកគេរងនូវការវាយប្រហារ ពីលើអាកាស រយៈពេល ចន្លោះពី ៣០ ទៅ ៤៥ នាទី ដែលបានបណ្តាលអោយអ្នកជម្ងឺច្រើននាក់ស្លាប់នៅនឹងគ្រែគេងអ្នកជម្ងឺ ផ្ទាល់តែម្តង ។ ក្នុងចំណោមអ្នកស្លាប់ ទាំង ១៩ នាក់ ក្នុងនោះ ១២ នាក់   ជាក្រុមគ្រូពេទ្យមនុស្សធម៌ គ្មានព្រំដែន ៧ នាក់ជាអ្នកជម្ងឺ (៣នាក់ជាក្មេងតូច) ។

ប្រធានក្រុមគ្រូពេទ្យគ្មានព្រំដែន Meinie Nicolai អោយដឹងថា សកម្មភាពវាយប្រហារនេះគឺជាសកម្ម ភាពដ៏គគ្លើន និងជាការរំលោភបំពានដល់ធ្ងន់ធ្ងរ ទៅលើច្បាប់ មនុស្សជាតិ អន្តរជាតិ ។ គួររំឮកថាអំ ឡុងពេលដែលក្រុមគ្រូពេទ្យមនុស្សធម៌ ធ្វើសេចក្តីរាយការណ៍ ថាមាន ការវាយប្រហារ តាមអាកាស ទម្លាក់គ្រាប់បែក មកលើសម្បទា មន្ទីរពេទ្យរបស់ខ្លួន វិនាទីនោះកង កម្លាំង  ចម្រុះ វាយប្រហារ តាម អាកាសដឹកមុខដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុង កាប៊ុល    នោះ  បានចេញសេចក្តីថ្លែងការណ៍ អះអាង ថា ការវាយប្រហារ តាមអាកាស ពីកងកម្លាំងទ័ពអាមេរិក អាចនឹងនាំមកនូវភាពខូចខាតជា ដំណំ ព្រោះថា អាចជាការវាយប្រហារ ចំ សំណង់អាគារមន្ទីរពេទ្យ “medical facility.” ។ អាជ្ញាធរ ក្នុង ស្រុកអោយដឹងថា ទ័ពអាកាសសហរដ្ឋអាមេរិក លើកនេះ គឺព្យាយាមវាយប្រហារ គោលដៅ ក្រុមបះ បោរដែលធ្លាប់តែប្រឆាំង បាញ់តបត ខណៈអាមេរិក មានតម្រុយថា ក្រុមបះបោរបានបង្ហាញវត្តមាន នៅជិត ឬនៅនឹងទីតាំង​ ពេទ្យ គ្មានព្រំដែនខាងលើ ផ្ទាល់តែម្តង ។

គួរបញ្ជាក់ថា វិនាសកម្ម កំទេច​ មន្ទីរពេទ្យគ្មានព្រំដែលលើកនេះ ត្រូវបានគេមើលឃើញថា បានកើត មានឡើងនូវចុងសប្តាហ៍កន្លងទៅ ខណៈជាការលូកដៃពី កងកម្លាំងទ័ព អាមេរិក​  ដែលមានភារកិច្ច ទទួលបន្ទុក ប្រយុទ្ធប្រឆាំង នៅក្នុងសង្គ្រាម   រយៈពេល ១៤ ឆ្នាំកន្លងមកនេះ នៅ ក្នុងប្រទេសអាហ្វ ហ្វានីស្ថាន បើ ទោះបីជា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក   អូបាម៉ា  ធ្លាប់បានសន្យាថា នឹងមានការកាត់ បន្ថយអាត្រាទ័ពចំនួនច្រើនលើសលប់ ពីប្រទេសនេះ   ចុងឆ្នាំ ២០១៦ ពោល រក្សា ទុក តែមួយក្តាប់តូច សម្រាប់ការការពារ​ស្ថានទូតអាមេរិកតែប៉ុណ្ណោះ ។

/

របាយការណ៍ បញ្ជាក់អោយដឹងថា ទ័ពអាកាស ក៏ដូចជាទ័ពថ្មើរជើង​   សហរដ្ឋអាមេរិក ត្រូវបានដាក់ ពង្រាយនៅតំបន់ព្រឈមខាងលើ (តំបន់កើតហេតុ កម្ទេចមន្ទីរពេទ្យ) បន្ទាប់​ពីក្រុម ឧទ្ទាម តាលីបង់​កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ បានរាតត្បាតចូលលុកលុយ  ។  មិន ច្បាស់ថាតើ ក្រុមឧទ្ទាមតាលីបង់ ចូលកៀកខ្លាំង នឹងសំណង់អាគារ មន្ទីរពេទ្យខាង  លើ  កម្រិតណានោះទេ ឬ ទ័ពអាមេរិក ពិតជាមិន បានដឹងថា អាគារមួយនោះ ជាអាគារមន្ទីរពេទ្យ ។ ជាការ គូស  បញ្ជាក់ដោយផ្ទាល់ ពីសំណាក់ មន្រ្តី សន្តិ សុខជាតិ អាហ្វហ្គានីស្ថាន អោយដឹងថា ក្រុមឧទ្ទាម  វាយវាយលុកចូលអាគារ មន្ទីរពេទ្យ រយៈ ពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងគោលបំណងស្វែងរកការព្យាបាលរបួសក្រោយរងគ្រោះដោយគ្រាប់ កាំភ្លើង ៕

/

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ The Washington Post