តាមការអោយដឹងពី ទស្សានាដ្ដី Next Days នៃសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអោយដឹងថា មានគ្រួសារអ្នកមានម្នាក់ នៅរដ្ឋតិចសាស់ បានធ្វើដំណើរកំសាន្ដដោយនាំសត្វសុនខទីស្រឡាញ់របស់ខ្លួន ហើយទិញសំបុត្រយន្ដហោះសម្រាប់សុនខរបស់ខ្លួន ក្នុងតម្លៃថ្លៃបំផុត។

លោកស្រី Moet ម្ចាស់សុនខ បាននិយាយថា ដំណើរកំសាន្ដទៅកាន់កោះ Mallorca ក្នុងសប្ដាហ៍នេះ គាត់បានចំណាយថវិការដល់ទៅ ១,២៥០ អឺរ៉ូសម្រាប់ក្រុមហ៊ុនហោះហើរ Victoហើយគាតអាចទទូលបានកៅអីមួយ សម្រាប់សុនខរបស់គាត់។

លោកស្រីបានបន្ដថា សុនខដែលគួរអោយស្រឡាញ់របស់គាត់មានឈ្មោះ Dylan គេមានអាយុ ១៨ឆ្នាំទៅហើយ។ គាត់នាំសុនខគាត់ទៅជាមួយ ព្រោះវាជាសុនខដែលគួរអោយស្រឡាញ់ ស្លូត និងម៉្យាងទៀត វាចាស់ណាស់ទៅហើយ។ អ្វីដែលសំខាន់ សម្រាប់គាត់គឺសុនខមួយនេះ បានរស់នៅជាមួយគាត់ ១៨ឆ្នាំមកហើយ៕
ដោយ៖ នារីប្រភព៖ dailymail