តាមទូរទស្សន៍ Chenal New Asia បានប្រកាសអោយដឹងថាចំនួនអ្នកស្លាប់ដែលបាន
រុករកឃើញនៅក្នុងគ្រោះរញ្ជួយដីនៅ ញូវសឺឡែន មកដល់ថ្ងៃ 27 កុម្ភៈ នេះបានកើន
ដល់ជិត 200 នាក់ហើយ ។
សមត្ថកិច្ចក្រុង CHRISTCHURCH បាននិយាយថានេះជាសោកនាដកម្មមួយដ៏អាក្រក់
និង តក់ស្លុតយ៉ាងខ្លាំងសំរាប់ប្រជាជន ញូវសឺឡែន ទូទាំងប្រទេស ។

លោក John Key នាយករដ្ឋមន្រ្តីប្រទេស ញូវសឺឡែន បានប្រកាសថាប្រជាជនគ្រប់
មជ្ឈដ្ឋាននឹងប្រារព្ធពិធីកាន់ទុក្ខ ដើម្បីឧទិសបួងសួងដល់ជនដែលបានបាត់បង់ជីវិត
នៅទូទាំងប្រទេស នាថ្ងៃនោះផងដែរ ៕