ភ្នំពេញ ៖ មានករណីបង្កឲ្យមានភ្ញាក់ផ្អើល នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ដោយបុរសជាប្តីបានអារ.កសម្លាប់ប្រពន្ធរបស់ខ្លួន ហេីយបានរត់ទៅចង.កសម្លាប់ខ្លួន តាមក្រោយ ដែលស្ថិតនៅក្នុងផ្ទះល្វែង មួយកន្លែង ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនស្រីអាយុ៣ឆ្នាំម្នាក់។

សេចក្ដីពីភ្នាក់ងារ Fresh News ដែលកំពុងចុះទៅព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងចុះទៅទីតាំងកេីតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

/

លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្ថែមថា ស្ដ្រីរងគ្រោះដែលត្រូវប្ដីអារកសម្លាប់ បម្រើការងារនៅធនាគារ ABA ហើយបុរសជាប្ដីបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង។

លោកអធិការបញ្ជាក់ទៀតថា មូលហេតុជំហ៊ានដំបូងដោយយោងតាមការសាកសួរទៅកាន់សាច់ញាតិ គឺគ្រួសារលើនេះតែងតែឈ្លោះគ្នាជារឿយៗ ហើយរហូតដល់ប្រពន្ធសុំលែងលះ ទើបកើតមានករណីនេះតែម្ដង។

អ្វីដែលគួរឲ្យសោកសង្រែងនោះ បន្ទាប់ពីការស្លាប់របស់ពួកគេទាំង២នាក់ គឺបានបន្សល់ទុកកូនស្រីអាយុ៣ឆ្នាំម្នាក់ឲ្យនៅកំព្រា និងមិនដឹងថាឪពុកម្ដាយស្លាប់នោះទេ ៕

/

/

/

/

/

ហ្រ្វេសញ៉ូវអាសុី