ខណៈដែលស្មាតហ្វូន HTC One ប្រហែលមិនអាច ទទួលបានប្រជាប្រិយភាព ខ្លាំងក្លាដូច Apple ឬក៏ Samsung នោះ វាហាក់បីដូចជា ត្រូវបានគេកំណត់ជា ស្មាតហ្វូនពេញនិយម បំផុតលំដាប់ថ្នាក់លេខ ៣ នៅសហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារ ព័ត៌មាន Barron បានរាយការណ៍ថា អ្នកវិភាគប្រចាំ ក្រុមហ៊ុន R.W. Baird លោក William Power បានរកឃើញថា ស្មាតហ្វូន HTC One ត្រូវបានគេបន្ត កត់សម្គាល់ថា ជាឧករណ៍លក់ដាច់ បំផុតលំដាប់ ថ្នាក់ទី៣ ស្ថិតនៅក្រោយ iPhone និង S4 ដែលលក់នៅតាម ក្រុមហ៊ុនចែកចាយធំៗ ដូចជា AT&T, Sprint និង T-Mobile។
របាយការណ៍ ចុងក្រោយបង្អស់របស់ លោក Power បានកត់សម្គាល់ថា ស្មាតហ្វូនចុងក្រោយ របស់ក្រុមហ៊ុន HTC ត្រូវបានគេទទួលស្គាល់ថា ជាស្មាតហ្វូន លក់ដាច់ជាងគេ ខណៈរបាយការណ៍មួយ បានបង្ហាញកាលពី ដើមខែនេះ ដោយប៉ានប្រមាណថា ក្រុមហ៊ុន HTC នឹងលក់ស្មាតហ្វូន ប្រភេទនេះ បានប្រហែលជា ១,២ លានគ្រឿងក្នុង១ខែៗ ហើយស្មាតហ្វូនអាច នឹងមានតួលេខលក់កើនឡើង លើសនេះ នៅពេលវាបង្ហាញវត្តមាន លក់នៅក្រុមហ៊ុនចែកចាយ Verizonក្នុងសប្តាហ៍នេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល