តាមពត៌រមានមួយពី រុស្ស៊ី បានអោយដឹងថា រុស្ស៊ី នឹងចំនាយ 650 ពាន់លានដុល្លា
ដើម្បីទិញនូវ នាវាមុជទឹកសំរាប់ធ្វើចំបាំង និងសព្វាវុធ ផ្សេងៗ បន្ថែមទៀតដើម្បី
ពង្រឹងឥទ្ធិពលរបស់ខ្លួននៅលើឆាក អន្តរជាតិ ។
រូបភាព យន្តហោះចំបាំងប្រភេទ Su-30 របស់ រុស្ស៊ី
តាមការប្រកាសពីក្រសួង ការពារជាតិ រុស្ស៊ី បានអោយដឹងថានៅក្នុងឆ្នាំ 2020 ខាង
មុខ រុស្ស៊ី នឹងទិញ នាវាមុជទឹកសំរាប់ធ្វើចំបាំងចំនួន 20គ្រឿង បន្ថែមទៀតដែលក្នុង
នោះមាន 8គ្រឿង ជានាវាមុជទឹកបញ្ជារ នុយក្លេអ៊ែរ ,ឧទ្ធម្ភាគចក្រ 1000 គ្រឿង
និង យន្តហោះចំបាំង 600 គ្រឿងផងដែរ ។
ដោយឡែកតាមការអោយដឹងពីលោក Vladimir Popovkin រដ្ឋមន្ត្រីក្រសួងការពារ
ជាតិ រុស្ស៊ី ថារុស្ស៊ី ក៏នឹងធ្វើការផ្លាស់ប្តូរនូវប្រព័ន្ធ បរមាណូ ប្រភេទ S-400 ដែលកំពុង
ប្រើ មកប្រើប្រភេទថ្មី S-500 វិញចំនួន 10 គ្រឿងផងដែរ ៕