AFP បានស្រង់សំដីប្រធានាធិបតី New Zealand លោក John Key ថាការស្វះស្វែង​រុករក
ជនរងគ្រោះទាំងឡាយដែលបានបាត់ខ្លួនក្នុងហេតុការណ៍រញ្ជួយដី ដ៏អាក្រក់នេះនឹងអាច
រកឃើញអ្នកដែលនៅមានជីវិតបន្ថែមទៀត ។

នេះជាក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ ជប៉ុន នៅតំបន់អាគារមួយមានឈ្មោះថា CTV ដែលជាតំបន់មានសាលាបង្រៀន និស្សិតបរទេសទៅរៀននៅទីនោះ ។

ក្រុមសមត្ថកិច្ចបាននិយាយថា មកដល់ពេលនេះចំនួនអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍
រញ្ជួយដីបានកើនដល់ 113នាក់ ហើយ ដែលមានដំណឹងមិនច្បាស់ការមួយបាននិយាយ
ថាមានចំនួនរហូតដល់ 228 នាក់ឯណោះ ។ បើតាមការប៉ាន់ស្មានរបស់ក្រុមអ្នកស្ម័គ្រចិត្ត
បានអោយដឹងដែរថានៅឯ Christchurch មានអ្នករងគ្រោះចំនួន 22នាក់ដែលបានរងគ្រោះ
នៅពេលដែលអាគារនៅទីនោះបានបាក់ទៅលើពួកគេ ។ ចំនែកឯការប៉ាន់ស្មានមួយផ្សេង
ទៀតថាមានមនុស្ស 120នាក់ បានកប់នៅក្នុងអាគារមួយដែលជាតំបន់មានសាលាបង្រៀន និស្សិតបរទេស នៅពេលអាគារទាំងនោះបាក់មកលើពួកគេ ផងដែរ ។

ក្រុមអ្នកស្ម័គ្រចិត្ត អូស្រ្តាលី និង ជប៉ុន បានរកឃើញអ្នកនៅមានជីវិតជាច្រើន ដែលជាក្តី
សង្ឃឹមសំរាប់ប្រជាជន New Zealand ។

តាមការស្ថិតិមួយបានអោយដឹងថា មានជនជាតិ ជប៉ុន 26នាក់​ ដែលពួកគេកំពុងតែរៀន
នៅសាលាភាសា មួយបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ឯចិន មានចំនួន 20 នាក់
ដែលពួកគេសុទ្ធតែជានិស្សិត ។ ក្នុងអាគារនោះក៏មានជនជាតិ ហ្វ៊ីលីពីន និង កូរ៉េ​ ផងដែរ ។

គួរបញ្ជាក់ផងដែរថាកាលពីកំឡុង​ ខែ កញ្ញា ឆ្នាំកន្លងទៅនៅ New Zealand មានគ្រោះ
រញ្ជួយដីដែលមានកំរិត 7 Richter ដែលបានបំផ្លាញអាគាររហូតដល់ជាង 100.000 អាគារ
តែគ្មានគ្រោះថ្នាក់បាត់បង់ជីវិតទេ ៕

នេះជារូបភាពមួយចំនួននៃគ្រោះថ្នាក់ រញ្ជួយដី និងការជួយសង្គ្រោះដល់ប្រជាជន ៖