Apple អាចនឹងបង្កើតនូវការផ្លាស់ប្តូរ ដ៏ភ្ញាក់ផ្អើលថ្មីមួយ ក្នុងការលក់ជាមួយផលិតផល iPhoneរបស់ក្រុមហ៊ុនក្នុងរយះពេលខាងមុខនេះ។ ជាក់ស្តែង ជំនួសដោយការបន្ថយតំលៃបណ្តា iPhoneម៉ូដែលឆ្នាំមុនៗ លើកនេះក្រុមហ៊ុន នឹងបញ្ឈប់ការលក់ចេញ iPhone 5 ទាំងស្រុងភ្លាម ពេលចាប់ផ្តើមដាក់លក់ iPhone 5S ថ្មី, នេះបើតាមប្រពភពីគេហទំព័រ CTech របស់ចិន។

តាមគេហទំព័រ Phonearena ព័ត៌មានចចាមអារាមខាងលើ មានលក្ខណៈសមហេតុផលច្រើនដែរដោយសារតែតាមរបាយការណ៍ហិរញ្ញវត្ថុថ្មីបំផុតរបស់ Apple បានបង្ហាញឲ្យឃើញជាក់ស្តែងថាបរិមាណលក់ចេញ iPhone ស៊េរីចាស់ៗ ដណ្តើមបានមួយផ្នែក មិនតិចឡើយ ពីបរិមាណលក់របស់បណ្តាគំរូ iPhone 5 ដែលជាម៉ូដែលថ្មីបំផុត ហើយរឿងនេះ វាបានធ្វើឲ្យមានការថយចុះប្រាក់ចំណេញរបស់ក្រុមហ៊ុន។

យុទ្ធសាស្រ្តលក់ថ្មីនេះ មិនគ្រាន់តែអាចជួយឲ្យ Apple អាចលក់ចេញ iPhone 5S បានច្រើនជាងមុននោះទេ ថែមទាំងអាចជួយលក់ចេញ iPhone តំលៃទាប បានច្រើនផងដែរ។

/

ជាក់ស្តែង នៅពេលបច្ចុប្បន្ន នៅមិនទាន់មានភាពពិតប្រាកដណាមួយ ដែលកំណត់ថា Appleនឹងធ្វើការផ្លាស់ប្តូរ តាមយុទ្ធសាស្រ្តថ្មីនេះទេ។ ត្រីមាសកន្លងទៅ បើទោះបីជា Apple បានលក់ចេញ iPhone បានយ៉ាងច្រើន ប៉ុន្តែក្រុមហ៊ុននៅតែមានការថយចុះប្រាក់ចំណូល ដោយសារតែការថយចុះបរិមាណលក់របស់ iPad ក៏ដូចជាលទ្ធផលដ៏អស់សង្ឃឹម នៅលើទីផ្សារប្រទេសចិន៕

ដោយ៖ សិលាប្រភព៖ VReview