មិនមែនមានតែនៅលើ One និងបណ្តាម៉ូដែលបន្ទាប់ ក្រោយៗទៀតទេ, HTC បានឲ្យដឹងថា One X, One X+, One S និង Butterfly ដែលបានបញ្ចេញលក់កាលពីឆ្នាំមុនៗ ក៏នឹងអាចអាប់ហ្រ្គេដ Version Sense 5 ថ្មីបានដែរ។
ជាក់ស្តែង ពេលវេលាពិតប្រាកដសំរាប់អាប់ហ្គ្រេដនោះ នៅមិនទាន់បាន ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់និយាយច្បាស់នៅឡើយទេ។ ចែករំលែកនៅលើ Facebook, HTC បានឲ្យដឹងថាបណ្តាស្មាតហ្វូន One X, One X+, One S និង Butterfly នឹងអាចអាប់ហ្រ្គេដឡើង Sense 5ថ្មី ក្នុងរយះពេលពីរបីខែ ខាងមុខទៀត។ ប៉ុន្តែដោយសារតែភាពមានកំណត់នៃ Hardware កម្មវិធីថ្មីៗមួយចំនួនមាននៅលើ HTC One នឹងមិនត្រូវបង្ហាញខ្លួននៅលើ Version Upgradeសំរាប់ស្មាតហ្វូនស៊េរីមុនៗឡើយ។ លទ្ធភាពច្រើន កម្មវិធីថតរូប Zoe ផ្តាច់មុខរបស់ HTC Oneអាចនឹងមិនបង្ហាញខ្លួនឡើយ។

Sense 5 នៅលើ HTC One មានចំនុចខុសប្លែកច្រើន បើប្រៀជាមួយ Sense ចាស់
រួមជាមួយការបង្ហាញខ្លួន HTC One, Sense 5 ក៏ទើបតែត្រូវបាន HTC បង្ហាញណែនាំជាផ្លូវការសំរាប់ smartphone Android របស់ខ្លួន។ Sense 5 មានចំនុចផ្លាស់ប្តូរច្រើន ដែលមានការអភិវឌ្ឍន៍ល្អជាងមុន ទាំងផ្នែកក្រាហ្វិក ក៏ដូចជាកម្មវិធី បើប្រៀបជាមួយ Sense 3 និង Sense 4 គឺមានចំនុចទាក់ទាញ គួរឲ្យចាប់អារម្មណ៍ច្រើន៕
ដោយ៖ សិលាប្រភព៖ VE