ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសតូចពីររូប  ត្រូវបានរកឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំណាក់ពស់ថ្លាន់      ក្រោយពីបានរួចចេញពីទ្រុង ហាងសត្វចិញ្ចឹមមួយកន្លែង នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស huffing-tonpost ។

width=444

ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ បានកើតឡើងនៅក្នុងក្រុង CAMP-BELLTON ប្រទេសកាណាដា។ ដោយឡែក ក្មេងតូចពីររូបដែលជាជនរងគ្រោះទាំងពីរនាក់នោះ ត្រូវជាបងប្អូននឹងគ្នា (ប្អូនមានអាយុ ៥ ឆ្នាំ និងបងមានអាយុ ៧ ឆ្នាំ) ។ យ៉ាងណាមិញបើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការប្រចាំក្រុងមួយនេះ លោក ​ Julie​ Rogers-Marsh បានអះអាងអោយដឹងថាពួកគេបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានការវាយប្រហារពីសំណាក់ពស់ថ្លាន់ ដោយធ្វើការរឹត ក របស់ពួកគេទាំងពីរនាក់  ខណៈក្មេងប្រុសតូចទាំងពីរ កំពុងតែលង់លក់ក្នុងសុបិន្ត  នៅផ្ទះមិត្តភក្កិរបស់ពួកគេ  ដែលមានទីតាំងនៅចំពីលើហាងលក់សត្វចិញ្ចឹមមួយនោះ។

width=436

ក្រុមមន្រ្តីប៉ូលីសបានទៅដល់កន្លែងកើតហេតុវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ដោយបានរកឃើញថា   បងប្អូនប្រុសតូចទាំងពីរនាក់  បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ  ខណៈពេលដែលមិត្តភក្កិរបស់គេម្នាក់ទៀត​ ដែលគេងនៅបន្ទប់ជាប់នោះ មិនបានទទួលរងរបួសអ្វីនោះទេ។

width=434

គួរបញ្ជាក់ផងដែរថា  ពស់មួយក្បាលនោះត្រូវបានក្រុមមន្រ្តីចាប់បាន និងយកទៅរក្សាទុកហើយ ខណៈពេលដែល មិនទាន់មានការឆ្លើយតប ពីសំណាក់ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែងនោះនៅឡើយទេ បើទោះជាមានការទូរស័ព្ទចូលជាច្រើនដងយ៉ាងណាក៏ដោយ៕

width=434

ដោយ​ ៖ រិទ្ធីប្រភព ៖ huffingtonpost