វាគឺពិតជារឿងមួយដ៏ចំឡែកដែលប្រទេសជឿនលឿនមួយចំនួន មិនមានបញ្ហាចំពោះការរៀបអាពាហ៍ ពិពាហ៍ របស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាដូចជានៅ Belgium, Canada, Netherlands, Norway, South Africa, Spain, and Sweden តែបែរជា នៅ USA ត្រូវបានហាមឃាត់ទៅវិញ។






នៅសហរដ្ឋអាមេរិក ការរៀបអាពាហ៍ពិពាហ៍ ជាមួយមនុស្សភេទដូចគ្នាត្រូវបានហាមឃាត និងជា អំពើខុសច្បាប់ ហើយច្បាប់នេះបានចេញជាធរមានចាប់តាំងពី ឆ្នាំ 2008 មកម្លេះ។ Ted Olson និង David Boies បានដាក់ពាក្យបណ្តឹងតាំងពីឆ្នាំ2009 អោយសហព័ន្ធអ្នកបង្កើតច្បាប់សហរដ្ឋអាមេរិក លុបបំបាត់ចោលច្បាប់ នេះ។ ហើយចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ មិនទាន់មានលទ្ធផលនៅ ឡើយទេ រហូតដល់ថ្ងៃនេះយើងឃើញ ខាងព័ត៌មាន Reuters បានយកប្រធានបទនេះមកចុះផ្សាយ។ កាលពីសប្តាហ៍មុននេះ ក្រុមអ្នកគាំទ្រអោយ អ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការដោយស្របច្បាប់ បានជំរុញអោយតុលាកំពូល របស់អាមេរិក អោយធ្វើការលើករណីនេះអោយបានលឿន ។